ក្រុមវិទ្យាល័យ​ដំ​ដែក ​ខេត្ត​សៀមរាប​ ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមវិទ្យាល័យ​ដំ​ដែក ​ខេត្ត​សៀមរាប​ ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​

ក្រុមវិទ្យាល័យ​ដំ​ដែក ​ខេត្ត​សៀមរាប​ ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​

​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កាលពី​ថ្ងៃទី​២៨​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​នៅ​មជ្ឈមណ្ឌល​ម៉ានី ​គេ​បាន​រកឃើញ​បេក្ខជន​២​ក្រុម​ ​ដែល​នឹង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០​ ​ខែកក្កដា ​ខាងមុខ​ ​គឺ​ក្រុម​បេក្ខជន​មកពី​ ​វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប ​(​ក្រុម​បដិសេធ​) ​លើ​ប្រធានបទ​ទី​១​ ​«​មន្ត្រី​មូលដ្ឋាន​ជា​តួអង្គ​ឈាន​មុខ​ក្នុង​ការ​បោសសម្អាត​បណ្ដុំ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​» ​និង​ក្រុម​បេក្ខជន​មកពី​ ​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​(​ក្រុម​ស្រប​) ​លើ​ប្រធានបទ​ទី​២​ ​«​ការ​បញ្ជូន​ទណ្ឌិត​ជា​ក្មេង​ទំនើង​ទៅ​បម្រើ​ការងារ​ជួយ​ដល់​កងទ័ព​ជួរ​មុខ​ជា​ចំណាត់​ការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​»​។​

Advertisement

​ឯកឧត្តម ​សេរី ​ជំនះ ​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ​ដោយ​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាច្រើន​លើក​ ជម្រុះ​ជាច្រើន​ជុំ ​តាំងពី​ជុំ​ទី​មួយ​រហូតដល់​វគ្គ​នេះ​ ​គឺ​បាន​រកឃើញ​កំពូល​ក្រុម​ ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​ឥទ្ធិពល​។ ​ឯកឧត្តម ​សេរី ​ជំនះ ​បន្ត​ថា​ ​ការ​ធ្វើដំណើរ​តាំងពី​វគ្គ​ដំបូង​រហូតដល់​វគ្គ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​សាមញ្ញ ​ឬ​ជា​ការ​ចៃដន្យ​ឡើយ​ ​គឺ​ពិតជា​កើត​ចេញ​ពី​ភាព​សាមគ្គី​គ្នា​ ​ការ​តស៊ូ ​ការ​អត់ធ្មត់ ​ភាព​ភ័យខ្លាច​ និង​សមត្ថភាព​ពិត​ប្រាកដ​របស់​ប្អូន​ៗ​។​

​«​ការ​ប្រកួត​នេះ​ ​មិន​មែន​ត្រឹមតែ​ជា​ការ​វាស់​ស្ទង់​នូវ​សមត្ថភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ឱកាស​ក្នុង​ការ​បង្ហាញ​នូវ​ភាព​មុន​ស្រួច​ យុទ្ធសាស្ត្រ​ ​និង​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​របស់​ប្អូន​ៗ​ផងដែរ​»​។​

​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​បន្ថែម​ថា​ ​នេះ​ជា​សក្ខីភាព​បញ្ជាក់​ថា​ ​យុវជន​ជំនាន់​ក្រោយ​របស់​យើង​នៅក្នុង​សម័យ​នេះ​ មិន​មែន​មាន​ត្រឹមតែ​ចំណេះដឹង​ផ្នែក​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​សមត្ថភាព​ខ្ពង់​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ​មាន​ភាព​ជា​អ្នកដឹកនាំ​ ​មាន​ការ​ត្រិះរិះ​ពិចារណា​ ​ការ​វិភាគ​ ​ការ​ស្រាវជ្រាវ​ ការ​បកស្រាយ​ ​និង​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​នៅ​លើ​វេទិកា​ថ្នាក់​ជាតិ​នេះ​។ ​”​និយាយ​ជា​រួម​ប្អូន​ៗ​ ​មាន​ទាំង​ វិជ្ជា​សម្បទា ​បំណិន​សម្បទា ​ចរិយា​សម្បទា ​និង​កាយសម្បទា​ផងដែរ​”​។​

​គួរ​ជម្រាប​ជូន​ថា​ ​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ ​មាន​បេក្ខជន​ចំនួន​ ​៤​ក្រុម​ចូលរួម​ប្រកួត​ ​រួមមាន​ វិទ្យាល័យ​ ហ៊ុន ​សែន ​វាល​រេញ ​ខេត្ត​ព្រះសីហនុ ​(​ក្រុម​ស្រប​) ​ប្រកួត​ជាមួយ​ វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប ​(​ក្រុម​បដិសេធ​) ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​(​ក្រុម​ស្រប​) ​ប្រកួត​ជាមួយ​ វិទ្យាល័យ​ព្រះយុគន្ធរ​ ​សាលារៀន​ជំនាន់​ថ្មី​ ​រាជធានី​ភ្នំពេញ​ ​(​ក្រុម​បដិសេធ​) ​ដើម្បី​ជម្រុះ​យក​បេក្ខជន​ចំនួន​ ​២​ក្រុម​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយ​មាន​គណៈកម្មការ​ដាក់​ពិន្ទុ ​ដែល​អញ្ជើញ​មក​ពី​ក្រសួង​ស្ថាប័ន​ វិស័យ​ឯកជន ​និង​អង្គការ​ដៃគូ ​ចូលរួម​វាយតម្លៃ​ ​និង​ផ្ដល់​ពិន្ទុ​ប្រកបដោយ​សុក្រឹតភាព​ តម្លាភាព​ និង​យុត្តិធម៌​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា