អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង ដើម្បី​ឱ្យ​ទៅ​សិក្សា​នៅ​សកលវិទ្យាល័យ​នានាក្នុង​ប្រទេស​វៀតណាម​ សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

Advertisement

បើតាមក្រសួងអប់រំអាហារូបករណ៍ចំនួន១២០កន្លែងនេះ មានថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង និងថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន ២០កន្លែង។

សម្រាប់​លក្ខខណ្ឌនៃការចុះឈ្មោះ

ថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមាន៖

  • សញ្ជាតិខ្មែរ
  • អាយុមិនលើសពី៣៥ឆ្នាំ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០២៦
  • មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែល​មានតម្លៃសមមូល
  • សុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា

សម្រាប់ថ្នាក់ក្រោយឧត្តម បេក្ខជនទាំងពីរភេទត្រូវមាន៖

  • សញ្ជាតិខ្មែរ
  • ជានិស្សិត​ដែលបាន​បញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រ ពីសាធារណរដ្ឋសង្គម​និយម​វៀតណាម
  • មានអាយុមិនលើសពី៤០ឆ្នាំ គិតត្រឹម​ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមិនកំណត់អាយុ​សម្រាប់ថ្នាក់បណ្ឌិត
  • ត្រូវ​មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា។

ការទទួលពាក្យ នឹង​ចាប់ផ្តើម​ពីថ្ងៃផ្សាយ​ដំណឹងនេះ រហូត​ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៤រសៀល នៅ​ការិយាល័យ​សហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ និងកិច្ច​ការ​អាស៊ាន។

ចំពោះព័ត៌មានលម្អិតផ្សេងៗ បេក្ខជនអាចទាក់ទងសួរនាំដោយផ្ទាល់ នៅការិយាល័យសហប្រតិបត្តិការ ទ្វេភាគីនិងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលមានទីតាំងស្ថិត​នៅអគារលេខ ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា