វៀតណាម​គ្រោង​តម្រូវឱ្យ​ឪពុក​ម្តាយ​បង្កើត​គណនី​បណ្តាញ​សង្គម​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម​គ្រោង​តម្រូវឱ្យ​ឪពុក​ម្តាយ​បង្កើត​គណនី​បណ្តាញ​សង្គម​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​

វៀតណាម​គ្រោង​តម្រូវឱ្យ​ឪពុក​ម្តាយ​បង្កើត​គណនី​បណ្តាញ​សង្គម​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​

​វៀតណាម​គ្រោង​ដាក់​ចេញ​បទប្បញ្ញត្តិ​ថ្មី ​ដើម្បី​ពង្រឹង​ការ​ការពារ​កុមារ​នៅលើ​បណ្តាញ​សង្គម ​ដោយ​តម្រូវ​ឱ្យ​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ ​ចុះឈ្មោះ​គណនី​បណ្តាញ​សង្គម​តាមរយៈ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ស្រប​ច្បាប់​ ​ដែល​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​ខ្លឹមសារ​ដែល​កុមារ​មើល​ និង​គ្រប់គ្រង​រយៈពេល​ប្រើប្រាស់​អេក្រង់​។​

Advertisement

​សារព័ត៌មាន​ ​Hindustantimes​ ​បាន​រាយការណ៍​ថា​ ​យោង​តាម​សេចក្តីព្រាង​ក្រឹត្យ​របស់​ក្រសួង​វប្បធម៌​ ​កីឡា​ ​និង​ទេសចរណ៍​វៀតណាម​ វេទិកា​បណ្តាញ​សង្គម​ទាំងអស់​នឹង​ត្រូវ​អនុវត្ត​វិធានការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ជា​កុមារ​ ​និង​ធានា​ថា​ ​ពួកគេ​អាច​ចូល​ប្រើ​បាន​តែ​ខ្លឹមសារ​ដែល​សមស្រប​ទៅតាម​វ័យ​ប៉ុណ្ណោះ​។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង​ ​ខណៈ​រដ្ឋាភិបាល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​រឹតបន្តឹង​ការ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​កុមារ ​ដោយសារ​ក្តីបារម្ភ​កាន់តែ​ខ្លាំង​អំពី​ខ្លឹមសារ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ​និង​ហានិភ័យ​សុវត្ថិភាព​តាម​អ៊ីនធឺណិត​។​

​ជា​ឧទាហរណ៍​ ​ប្រទេស​បារាំង​ថ្មី​ៗ​នេះ​បាន​អនុម័ត​ច្បាប់​ហាម​បង្កើត​គណនី​បណ្តាញ​សង្គម​ថ្មី​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៥​ ​ឆ្នាំ​ ​ខណៈ​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​តម្រូវឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទៀងផ្ទាត់​អាយុ​របស់​ខ្លួន​ផងដែរ​។​

​លោក​ ​Phan​ ​Tam​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​កីឡា​ ​និង​ទេសចរណ៍​វៀតណាម​ ​មានប្រសាសន៍​ថា​ «​គោលដៅ​សំខាន់​មិន​មែន​ជា​ការ​ហាមឃាត់​ ​ឬ​រឹតត្បិត​កុមារ​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នោះ​ទេ​ ​ប៉ុន្តែ​គឺ​ដើម្បី​ធានា​ថា​ ​នៅពេល​ពួកគេ​ប្រើប្រាស់​វេទិកា​ទាំង​នេះ​ ​ពួកគេ​ស្ថិត​ក្នុង​បរិយាកាស​ដែល​សមស្រប​តាម​វ័យ​ និង​ទទួលបាន​ការ​ការពារ​ពី​ហានិភ័យ​ផ្សេង​ៗ​»​។​

​សេចក្តីព្រាង​ក្រឹត្យ​នេះ​ក៏​តម្រូវឱ្យ​ក្រុមហ៊ុន​បណ្តាញ​សង្គម​សហការ​ជាមួយ​អាជ្ញាធរ​ តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​រាយការណ៍​ និង​ផ្តល់​ព័ត៌មាន​ ​នៅពេល​រកឃើញ​ករណី​រំលោភបំពាន​ ​ឬ​កេងប្រវ័ញ្ច​លើ​កុមារ​។​

​លើស​ពី​នេះ​ វេទិកា​បណ្តាញ​សង្គម​នឹង​ត្រូវ​អនុវត្ត​ការ​ការពារ​ភាព​ឯកជន​កម្រិត​ខ្ពស់​បំផុត​សម្រាប់​គណនី​កុមារ​ និង​ទប់ស្កាត់​ការ​ចូល​ប្រើ​ខ្លឹមសារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ​រូបភាព​អាសអាភាស​ ល្បែងស៊ីសង ​គ្រឿងញៀន​ ​ការ​ធ្វើ​អត្តឃាត​ ​និង​ខ្លឹមសារ​គ្រោះថ្នាក់​ផ្សេង​ៗ​។​

​ជាមួយគ្នា​នេះ​ វៀតណាម​ក៏​កំពុង​ពិចារណា​រឹតបន្តឹង​ការ​លេង​ហ្គេម​អនឡាញ​សម្រាប់​អនីតិជន​ផងដែរ​។ ​តាម​សេចក្តីព្រាង​ច្បាប់​ ​កុមារ​ត្រូវ​មាន​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ជា​អ្នកចុះឈ្មោះ​គណនីហ្គេម ​ខណៈ​ប្រតិបត្តិករ​ហ្គេម​ត្រូវ​កំណត់​រយៈពេល​លេង​មិន​ឱ្យ​លើស​ពី​ ​៦០​ ​នាទី​ក្នុង​មួយ​ថ្ងៃ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា