ក្រុមហ៊ុន​ វេសឡាញ​ ​អបអរសាទរ​សមិទ្ធ​ផល​សិស្សា​នុសិស្ស​ជាង​ ​១​,​៤០០ ​នាក់​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០​២៥​–​២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​ វេសឡាញ​ ​អបអរសាទរ​សមិទ្ធ​ផល​សិស្សា​នុសិស្ស​ជាង​ ​១​,​៤០០ ​នាក់​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០​២៥​–​២០២៦

ក្រុមហ៊ុន​ វេសឡាញ​ ​អបអរសាទរ​សមិទ្ធ​ផល​សិស្សា​នុសិស្ស​ជាង​ ​១​,​៤០០ ​នាក់​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០​២៥​–​២០២៦

​ក្រុមហ៊ុន​ វេសឡាញ ​អេឌូខេសិន ​គ្រុប​ ​បាន​រៀបចំ​ពិធី​អបអរសាទរ​សមិទ្ធផល​សិស្សា​នុសិស្ស​ ​ប្រចាំ​ឆ្នាំ​សិក្សា​ ​២០​២៥​–​២០២៦ ​ដោយ​មាន​សិស្សា​នុសិស្ស​ ​សរុប​ចំនួន​ ១​,​៤២៥​ ​នាក់​ ​មក​ពី​បណ្តាញ​ ​សាលារៀន​វ៉េស្ទឡាញន៍​ ​សាលារៀនណត្សឡាញន៍ ​និង​សាលារៀន​សហគមន៍​ ២១​។​

​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​សមិទ្ធផល​សិក្សា​របស់​សិស្សា​នុសិស្ស​ពេញ​មួយ​ឆ្នាំ​សិក្សា ​ព្រមទាំង​ជា​ឱកាស​សម្រាប់​មាតាបិតា​ ​អាណាព្យាបាល​ ​គ្រូ​បង្រៀន​ ​និង​ភ្ញៀវ​កិត្តិយស ​ក្នុង​ការ​ចូលរួម​អបអរសាទរ​ពេលវេលា​ដ៏​មាន​អត្ថន័យ​មួយ​នេះ​។ ​កម្មវិធី​នេះ​ផងដែរ​ ​ក៏​មាន​ការ​ចូលរួម​ពី​ដៃគូ​អាជីវកម្ម​នានា ​នៅក្នុង​ការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម ​ក៏​ដូចជា​ឱកាស​នៃ​ការ​សិក្សា​ ​ទៅ​ក្រៅ​ប្រទេស​។

​ក្នុង​នោះ​ ​សិស្ស​ថ្នាក់​ទី​៩ ​បាន​ទទួល​ ​វិញ្ញាបនបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ​(​បណ្តោះអាសន្ន​)​ ​ខណៈ​សិស្ស​ ​ថ្នាក់​ទី​១២ ​និង​សិស្ស​កម្មវិធី​ភាសា​អង់គ្លេស​កម្រិត​សិស្ស​ធំ ​(​AEP12​)​ ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ ការ​សិក្សា ​បន្ទាប់ពី​បាន​បញ្ចប់​ដំណាក់កាល​សិក្សា​របស់​ពួកគេ​ក្នុង​ឆ្នាំ​សិក្សា​ ​២០២៥​–​២០២៦​។

​សម្រាប់​សិស្សានុសិស្ស​ ការ​ទទួល​បាន​វិញ្ញាបនបត្រ​មិន​មែន​គ្រាន់តែ​ជា​ការ​បញ្ចប់​ការ​សិក្សា​មួយ​ដំណាក់ កាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ការ​ស​បញ្ជាក់​អំពី​ការ​រីកចម្រើន ​និង​ជា​ការ​ឈាន​មួយ​ជំហាន​ទៅ​មុខ​ទៀត​។ ​ដោយ​សិស្ស​ថ្នាក់​ទី​៩ ​នឹង​បន្ត​ទៅកាន់​កម្រិត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ខណៈ​សិស្ស​ថ្នាក់​ទី​១២​ ​និង​ AEP12 ​ត្រៀម​ខ្លួន​សម្រាប់​ការ​សិក្សា​ជាន់ខ្ពស់​ ការ​បណ្តុះបណ្តាល​ជំនាញ ​ឬ​ការ​ចាប់ផ្តើម​ដំណើរ​អាជីព ​របស់​ខ្លួន​។

​ក្រៅ​ពី​ការ​អបអរសាទរ​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ដំណាក់កាល​សិក្សា​ទៅ​ ​ក្រុមហ៊ុន​ វេសឡាញ ​ក៏​បាន​បន្ត​នូវ​ពិធី​ប្រគល់​រង្វាន់​ ​ក្លឹប​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​សិក្សា​ ​២០២៥​–​២០២៦ ​ផងដែរ​។ ​ដោយ​កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ដល់​សិស្សា​នុសិស្ស​ពី​បណ្តា​សាខា​នានា ​ដើម្បី​សាកល្បង​សមត្ថភាព​ ​និង​បង្ហាញ​ចំណេះដឹង​របស់​ខ្លួន​តាមរយៈ​ការ​ប្រកួតប្រជែង​។

​លើស​ពី​ការ​វាស់ស្ទង់​ចំណេះដឹង​ ​ការ​ប្រកួត​ក្លឹប​សិស្ស​ពូកែ ​ក៏​មាន​គោលបំណង​ជំរុញ​ទំនុកចិត្ត​ ការ​ស្រលាញ់​ការ​អាន ការ​ស្រាវជ្រាវ​ ​និង​ការ​រៀនសូត្រ​ដោយ​ខ្លួនឯង​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ក្រុមហ៊ុន​ វេសឡាញ​ ​អេឌូខេសិន​ ​គ្រុប​ ​ក៏​បាន​ចុះ​ ​អនុស្សរណៈ​យោគយល់​ជាមួយ​ ​ស្ថាប័ន​ដៃ​គូ​បរទេស​ដែល​រួមមាន​ ​ប្រទេស​ចិន ​និង​សិង្ហបុរី ​ដើម្បី​ពង្រីក​ឱកាស​បន្ថែម​សម្រាប់​ស្ថាប័ន​ ​ផ្ទាល់ ព្រមទាំង​សិស្សា​នុសិស្ស​។ តាម​រយៈ​កិច្ច​សហការ​ទាំងនេះ​ សិស្សា​នុសិស្ស​ដែល​ប្រឡង​ទទួល​ ​បាន​និទ្ទេស​ A ​នឹង​ទទួល​បាន​ការ​លើកទឹកចិត្ត​តាមរយៈ​ ​អាហារូបករណ៍​ពិសេស​ទៅកាន់​ប្រទេស​ដៃគូ ​ដែល​ជា​ការ​គាំទ្រ​បន្ថែម​សម្រាប់​ការ​បន្ត​ការ​សិក្សា​របស់​ពួកគេ​។

​លើស​ពី​ការ​អបអរសាទរ​សមិទ្ធផល​របស់​សិស្សា​នុសិស្ស​ ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ក៏​ជា​ឱកាស​ ​សម្រាប់​ ​ក្រុមហ៊ុន​ វេសឡាញ ​ដើម្បី​រំលឹក​ពី​ដំណើរ​រយៈពេល​ ១៨ ​ឆ្នាំ​ ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ អប់រំ​ផងដែរ​។ ​តាមរយៈ​ការ​ផ្តល់​ឱកាស​សិក្សា​ ​និង​បរិយាកាស​អប់រំ​ដែល​គាំទ្រ​ការ​អភិវឌ្ឍ​សិស្ស​ ​ក្រុមហ៊ុន​ វេសឡាញ ​បន្ត​ផ្តោត​លើ​ការ​ជួយ​ឱ្យ​សិស្សា​នុសិស្ស​រីកចម្រើន​ទាំង​ចំណេះដឹង​ ​ជំនាញ ​និង​ទំនុកចិត្ត ​ដើម្បី​ត្រៀមខ្លួន​ ​សម្រាប់​អនាគត​របស់​ខ្លួន​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា