ហេតុ​អ្វី​និស្សិត​ ​DMC​ ​ភាគ​ច្រើន​ងាក​ទៅ​រក​វិស័យ​ផ្សេងៗ ​ជំនួស​ឱ្យ​ការងារ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​?​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុ​អ្វី​និស្សិត​ ​DMC​ ​ភាគ​ច្រើន​ងាក​ទៅ​រក​វិស័យ​ផ្សេងៗ ​ជំនួស​ឱ្យ​ការងារ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​?​

ហេតុ​អ្វី​និស្សិត​ ​DMC​ ​ភាគ​ច្រើន​ងាក​ទៅ​រក​វិស័យ​ផ្សេងៗ ​ជំនួស​ឱ្យ​ការងារ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​?​

​ដេប៉ាតឺ​ម៉ង ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ ​(​DMC​) ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កន្លែង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដ៏​ឈាន​មុខ​គេ​មួយ​សម្រាប់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ ​ប៉ុន្តែ​តាមរយៈ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ ​បាន​បង្ហាញ​ថា​ ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​ ​DMC​ ​គឺ​មាន​ប្រហែល​តែ​ ​១៥​% ​ប៉ុណ្ណោះ​ ​បាន​និង​កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​។​

Advertisement

​លោក​ ​អ៊ុង ​ប៊ុន​អ៊ី ​ប្រធាន​ដេប៉ាតឺ​ម៉ង ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ ​បាន​គូសបញ្ជាក់​ថា​ ​គិត​ចាប់តាំងពី​ការ​បង្កើតឡើង​មក​ ​DMC​ ​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​សរុប​ចំនួន​ ​៥២៩​ ​នាក់​។ ​លោក​ថា​ ​ទោះបីជា​តួលេខ​ ​១៥​% ​នៃ​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ពី​ ​DMC​ ​ធ្វើការ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ ​មើលទៅ​ហាក់បីដូចជា​តិចតួច​ ប៉ុន្តែ​បើ​គិត​លើ​ចំនួន​ជាក់ស្តែង​ វា​គឺជា​ចំនួន​មួយ​ដ៏​សមរម្យ​ ​និង​អាច​ទទួលយក​បាន​ ​បើ​ធៀប​ទៅនឹង​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ឬ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ​ដែល​មាន​លទ្ធភាព​ស្រូបទាញ​និស្សិត​ទាំងនោះ​។​

​លោក​ ​អ៊ុង ​ប៊ុន​អ៊ី ​បាន​ពន្យល់​បន្ថែម​ថា​ ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​មាន​ភាព​ទូលំទូលាយ​ខ្លាំង​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​, ​ការ​ផលិត​មាតិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ក៏​ដូចជា​ផ្នែក​ ​Digital​ ​Marketing​ ​Advertising​ ​មាន​ភាព​ទូលំទូលាយ​ជាង​ជំនាញ​សារព័ត៌មាន​ ​ដែល​បាន​ទាក់ទាញ​និស្សិត​របស់​ ​DMC​ ​ទៅ​ធ្វើការ​ក្នុង​ផ្នែក​ទាំងអស់​នេះ​បាន​ច្រើន​ជាង​។ ​មិន​តែ​ប៉ុណ្ណោះ​ ​ផ្នែក​ទាំងអស់​នេះ​ ក្រៅតែ​ពី​ផ្តល់​ការងារ​ទូលំទូលាយ​ជាង​ ​ហើយក៏​អាច​ផ្តល់​នូវ​ប្រាក់​បៀវត្ស​ខ្ពស់​ដល់​និស្សិត​ ​បើ​ធៀប​ទៅនឹង​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ ​មឿន ​ឈាន​ណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ ​និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ ​បាន​បង្ហាញ​ការ​ឯកភាព​ ​ដោយ​ថា​ ​និស្សិត​ ​DMC​ ​ភាគ​ច្រើន​មាន​កម្រិត​វិជ្ជាជីវៈ​ខ្ពស់​ ​និង​ចំណេះដឹង​ភាសា​អង់គ្លេស​ល្អ ​តែ​អង្គភាព​សារព័ត៌មាន​ភាសា​បរទេស​មួយចំនួន​នៅ​កម្ពុជា​ ​និង​ភ្នាក់ងារ​សារព័ត៌មាន​នានា ​មិន​អាច​ទទួលយក​ពួកគេ​ទាំងអស់​បាន​ ​ព្រោះតែ​មាន​ចំនួន​កំណត់​។ ​ដូច្នេះ​ទើប​និស្សិត​ដែល​ចេញ​ពី​ ​DMC​ ​ភាគ​ច្រើន​សម្រេចចិត្ត​ទៅ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ឯកជន ​ឬ​អង្គការ​សង្គម​ស៊ីវិល​។​

​យោង​តាម​លទ្ធផល​ នៃ​ការ​ស្ទង់​មតិ​លើ​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​រយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​ ​បាន​បង្ហាញ​ថា​ ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​ ​DMC​ ​មាន​ឱកាស​ការងារ​ខ្ពស់​រហូតដល់​ ​៩៥​% ​ដោយ​អ្នក​ដែល​នៅ​សេសសល់​ ​គឺ​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដម​។​

​តាម​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​ ​ដែល​ចេញផ្សាយ​កាលពី​ដើម​ឆ្នាំ​នេះ​ បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចុះបញ្ជី​ប្រតិបត្តិការ​នៅ​កម្ពុជា​សរុប​ចំនួន​ ​១៥៧៥​អង្គភាព​ ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ដែល​រួមមាន​វិទ្យុ ​ទូរទស្សន៍​ កាសែត​ ទស្សនាវដ្ដី​ ​ព្រឹត្តិបត្រ ​មាន​ចំនួន​ ​៦៧៥​អង្គភាព​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ ​ដែល​មាន​ដូចជា​ ​គេហទំព័រ​ ទូរទស្សន៍​អនឡាញ​ សរុប​ចំនួន​ ​៩០០​អង្គភាព​។ ​ដោយឡែក​ចំនួន​អ្នកសារព័ត៌មាន​ ​ដែល​បាន​ចុះបញ្ជី​ ​និង​ចេញ​ប័ណ្ណ​ដោយ​ក្រសួង​ មាន​សរុប​ចំនួន​ ​១២​ ​១១៥​ ​បណ្ណ​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា