ធនាគារ​ពិភពលោក​ ​៖​ ​ដើម្បីលើក​កម្ពស់គុណភាពសិក្សា និងគាំទ្រចក្ខុវិស័យ​ឆ្នាំ២០៥០ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ថវិកា​ ​និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ​ពិភពលោក​ ​៖​ ​ដើម្បីលើក​កម្ពស់គុណភាពសិក្សា និងគាំទ្រចក្ខុវិស័យ​ឆ្នាំ២០៥០ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ថវិកា​ ​និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ

ធនាគារ​ពិភពលោក​ ​៖​ ​ដើម្បីលើក​កម្ពស់គុណភាពសិក្សា និងគាំទ្រចក្ខុវិស័យ​ឆ្នាំ២០៥០ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ថវិកា​ ​និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ

​កម្ពុជា​កំពុង​ប្រឈម​នឹង​ «​ចំណុច​រាំងស្ទះ​» ​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ ​ដែល​អាច​ប៉ះពាល់​ដល់​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ​ប្រសិនបើ​មិន​ពន្លឿន​ការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​។ ​នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់​ ​World​ ​Bank​ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។​

Advertisement

​របាយការណ៍​មាន​ចំណងជើង​ថា​ ​«​កម្ពុជា​៖​ ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ធនធាន​មនុស្ស​ ​ដើម្បី​លើកកម្ពស់​លទ្ធផល​អប់រំ​» ​បាន​បង្ហាញ​ថា​ ​ទោះបី​កម្ពុជា​ទទួលបាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុង​ការ​ពង្រីក​ឱកាស​ចូលរៀន​របស់​សិស្ស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​ក៏ដោយ​ ​ក៏​លទ្ធផល​សិក្សា​នៅ​មិន​ទាន់​ប្រសើរឡើង​ស្រប​តាម​ការ​រំពឹងទុក​នៅឡើយ​។​

​ការ​សិក្សា​ដែល​ធ្វើឡើង​នៅ​សាលារៀន​ចំនួន​ ​១៨​ ​ក្នុង​ខេត្ត​ចំនួន​ ​៥​ ​បាន​រកឃើញ​បញ្ហា​ប្រឈម​សំខាន់​ៗ​ចំនួន​ ​៦​ ​រួមមាន​ ​ការ​ទទួលបាន​ការ​អប់រំ​កុមារ​តូច​នៅ​មាន​កម្រិត​ ​កង្វះ​គ្រូ​ដែល​មាន​សមត្ថភាព​ ​និង​ការ​បែងចែក​គ្រូ​មិន​ស្មើភាព​ ​ថ្នាក់រៀន​ចង្អៀត​ ​កង្វះ​សម្ភារ​សិក្សា​ ​និង​ប្រព័ន្ធ​ព័ត៌មាន​អប់រំ​ដែល​ហួស​សម័យ​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ថា​ ​ប្រព័ន្ធ​អប់រំ​កម្ពុជា​នៅតែ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ចំណាយ​របស់​គ្រួសារ​ ​ដែល​រ៉ាប់រង​ប្រមាណ​ ​៥៩​ ​ភាគរយ​នៃ​ការ​ចំណាយ​សរុប​លើ​វិស័យ​អប់រំ​។ ​ទន្ទឹមនឹង​នេះ​ ថវិកា​សាធារណៈ​ប្រមាណ​ ​៧០​–​៨០​ ​ភាគរយ​ ត្រូវបាន​ប្រើ​សម្រាប់​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ ​និង​បុគ្គលិក​អប់រំ ​ប៉ុន្តែ​មិន​ទាន់​អាច​លើក​កម្ពស់​លទ្ធផល​សិក្សា​បាន​តាម​ការ​រំពឹង​នៅឡើយ​។​

​តាម​ការ​វាយតម្លៃ​របស់​ ​World​ ​Bank​ ​បញ្ហា​ស្នូល​ស្ថិត​នៅលើ​ភាព​ខ្សោយ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ និង​ប្រព័ន្ធ​ទិន្នន័យ​ ​ដែល​ធ្វើឱ្យ​ធនធាន​ដែល​មាន​មិន​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព។

​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ របាយការណ៍​បាន​ណែនាំ​ឱ្យ​រាជ​រដ្ឋាភិបាល​ពន្លឿន​ការ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ ​កែលម្អ​ប្រព័ន្ធ​លើកទឹកចិត្ត​គ្រូបង្រៀន​ សម្រួល​នីតិវិធី​លទ្ធកម្ម ​ផ្តល់​ស្វ័យភាព​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ដល់​សាលារៀន​ ​និង​វិនិយោគ​លើ​ប្រព័ន្ធ​ទិន្នន័យ​អប់រំ​ដែល​ទំនើប​ និង​អាច​តភ្ជាប់គ្នា​បាន​។​

​ជុំវិញ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​នេះ​ ​បណ្ឌិត​ ​សូ ​សុធី​រ ​មន្ត្រី​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​អប់រំ ​ប្រចាំ​វិទ្យាស្ថាន​មនុស្សសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សង្គម ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​មួយ​ផ្នែក​ ​ដោយ​កម្ពុជា​នៅតែ​មាន​ចំណុច​ខ្វះខាត​ក្នុង​វិស័យ​អប់រំ ​បើ​ទោះបី​បាន​ខិតខំ​កែលម្អ​ប្រព័ន្ធ​អប់រំ​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក​ក៏ដោយ​។​

​លោក​បន្ត​ថា​ ​«​បញ្ហា​ទាំង​នេះ​កើត​ចេញ​ពី​កត្តា​ជាច្រើន​ ​រួមមាន​កត្តា​នយោបាយ​ ​សេដ្ឋកិច្ច​ កត្តា​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្ទាល់​ ​កង្វះ​ធនធាន​មនុស្ស​ និង​ធនធាន​សម្ភារៈ​ ​ព្រមទាំង​កត្តា​ប្រែប្រួល​ក្នុង​តំបន់​ ​និង​ពិភពលោក​»​។​

​សូម​ជម្រាប​ថា​ ​ថ្មី​ៗ​នេះ​ ​សម្តេធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​ថា​ ​រាជ​រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ​ ​១,១១៨​ ​លាន​ដុល្លារ​អាមេរិក​លើ​វិស័យ​អប់រំ​នៅ​ឆ្នាំ​២០២៦​ ​និង​បង្កើន​ដល់​ប្រមាណ​ ​១,១៧២​ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៧​។ ​សម្តេច​បាន​អះអាង​ថា​ រាជ​រដ្ឋាភិបាល​មិន​បាន​កាត់បន្ថយ​ថវិកា​វិស័យ​អប់រំ​នោះ​ទេ​ ​ប៉ុន្តែ​កំពុង​បន្ត​បង្កើន​ការ​វិនិយោគ ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ ​និង​កសាង​មូលធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា