ពិភពលោកកៀរគរថវិកាប្រមាណ ៣,៥ ប៊ីលានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិភពលោកកៀរគរថវិកាប្រមាណ ៣,៥ ប៊ីលានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ

ពិភពលោកកៀរគរថវិកាប្រមាណ ៣,៥ ប៊ីលានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ

នៅក្នុងព្រឹត្តិការណ៍កៀរគរហិរញ្ញប្បទាន (Multiply Possibility) ឆ្នាំ២០២៦ របស់មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) នៅទីក្រុងញូវយ៉ក ថ្នាក់ដឹកនាំពិភពលោកបានកៀរគរថវិការហូតដល់ ៣,៥ ប៊ីលានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ។

សម្រាប់ថវិកាដែលកៀរគរឡើងទាំងអស់នេះ ត្រូវធ្វើឡើងក្រោមការដឹកនាំរបស់ប្រទេសអ៊ីតាលី និងនីហ្សេរីយ៉ា។ ក្នុងនោះ កញ្ចប់ថវិកានេះ រួមមាន ២,១ ប៊ីលានដុល្លារពីប្រទេសផ្ដល់ជំនួយ (Sovereign Donors to GPE), ១ ប៊ីលានដុល្លារពីស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ និង ៤០០លានដុល្លារ ពីសប្បុរសជន និងវិស័យឯកជន។

​ប្រទេសជាដៃគូ (GPE Partner Countries) បានប្ដេជ្ញាចិត្ត (Domestic Financing) ក្នុងការផ្តល់នូវថវិកាចំនួន ៤៧១ ប៊ីលានដុល្លារ ដែលធ្វើឱ្យកញ្ចប់ថវិកាសម្រាប់ចំណាយលើវិស័យអប់រំកើនដល់ ៣២% ត្រឹមឆ្នាំ២០៣០។

ការកៀរគរមូលនិធិនេះ គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រឆ្នាំ២០២៦–២០៣០ របស់ GPE ដើម្បីផ្ដល់ឱកាសរៀនសូត្រដល់កុមារ និងយុវជនជាង ២៧០លាននាក់ ដែលមិនបានចូលរៀន នៅក្នុងប្រទេសដៃគូជាង ៩០ ជុំវិញពិភពលោក។ ការសន្យាផ្ដល់ហិរញ្ញប្បទាន (Pledges) នៅមានជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ឬ GPE) មានប្រទេសជាដៃគូសរុប ជាង ៩០ ប្រទេស រួមមាន តំបន់អាស៊ីនិងប៉ាស៊ីហ្វិក , អាហ្វ្រិក , អាមេរិកឡាទីន និងការីបៀន ព្រមទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ផងដែរ (ភាគច្រើនជាប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាប) រួមផ្សំជាមួយនឹងប្រទេសម្ចាស់ជំនួយ (Donors) ធំៗជាច្រើន៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា