លោក ស៊ី ជីនពីង ផ្ដល់ទិដ្ឋាការដល់និស្សិត អាមេរិក ១០ម៉ឺននាក់សិក្សានៅប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ជីនពីង ផ្ដល់ទិដ្ឋាការដល់និស្សិត អាមេរិក ១០ម៉ឺននាក់សិក្សានៅប្រទេសចិន

លោក ស៊ី ជីនពីង ផ្ដល់ទិដ្ឋាការដល់និស្សិត អាមេរិក ១០ម៉ឺននាក់សិក្សានៅប្រទេសចិន

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសនៅចំពោះមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងផ្ដល់ទិដ្ឋាការដល់និស្សិតអាមេរិកចំនួន ១០ ម៉ឺនឱ្យមកសិក្សានៅប្រទេសចិន ។

បើតាម The Hill, ការផ្តល់ជូននេះធ្វើឡើងនៅឯសេតវិមាន អំឡុងពេលដែលលោក ស៊ី ជីនពីង កំពុងបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក ស៊ី ជីនពីង និយាយថា និស្សិតវ័យក្មេងអាមេរិកចំនួន ១០ ម៉ឺននាក់ នឹងត្រូវបានអញ្ជើញឱ្យ​ទៅសិក្សានៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីស្ដារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ជាពិសេសវាក៏ធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យឡើងវិញផងដែរ ។

លោកថា ក្ដីសង្ឃឹម និងអនាគតនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺស្ថិតនៅលើប្រជាជន និងយុវជនរបស់ប្រទេសទាំងពីរ ។

បើតាម Nikkei Asia, គិតត្រឹមឆ្នាំ២០២៦ នេះ អាមេរិកមាននិស្សិតកំពុងសិក្សានៅក្នុងប្រទេសចិនត្រឹមជាង ២ ពាន់នាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ ចិនមាននិស្សិតអាមេរិកសិក្សានៅក្នុងប្រទេសខ្លួនដល់ទៅប្រមាណ ១១,០០០ នាក់ឯណោះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា