ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange នៅសហរដ្ឋអាមេរិក ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការ American Councils for International Education។

កម្មវិធីនេះ មានគោលបំណងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់អ្នកជំនាញវ័យក្មេងនៅអាស៊ីអាគ្នេយ៍ តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ការងារ ការកសាងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

វិស័យសំខាន់ៗនៃកម្មវិធី

  • ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច (Leadership and Governance)
  • នវានុវត្តន៍ និងសហគ្រិនភាព (Innovation and Entrepreneurship)
  • ការអភិវឌ្ឍសហគមន៍ (Community Development)
  • ការគ្រប់គ្រង និងដោះស្រាយបញ្ហាសង្គម (Management and Problem-Solving)
  • កិច្ចសហប្រតិបត្តិការ និងបណ្តាញវិជ្ជាជីវៈអន្តរជាតិ (International Professional Networking)

លក្ខខណ្ឌនៃការជ្រើសរើស ៖ មានអាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ, ជាអ្នកជំនាញមកពីប្រទេសសមាជិក YSEALI ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ, មានចំណាប់អារម្មណ៍លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ, បំពេញលក្ខខណ្ឌជ្រើសរើសផ្សេងៗតាមការកំណត់របស់កម្មវិធី។

ចំពោះការសិក្សាវិញ គឺមានរយៈពេលប្រមាណ ៦ សប្តាហ៍ នៅសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលកម្មវិធី បេក្ខជនដែលត្រូវបានជ្រើសរើសនឹងមានឱកាសធ្វើការជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការមិនស្វែងរកប្រាក់ចំណេញនៅសហរដ្ឋអាមេរិក ដើម្បីសិក្សាពីបទពិសោធន៍ការងារជាក់ស្តែង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

បើកទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ https://www.ysealipfp.org/ ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា