ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ការរៀបចំនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ TAC។ ការសិក្សាស្វែងយល់ពីវិស័យការទូតនេះទៀតសោតក៏នឹងត្រូវធ្វើឡើងនៅទីស្នាក់ការអាស៊ាន រាជធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៦។

លក្ខខណ្ឌជ្រើសរើស

-ជាពលរដ្ឋនៃប្រទេសមួយក្នុងចំណោមប្រទេសដែលមានសិទ្ធិចូលរួម រួមមានប្រទេសសមាជិកអាស៊ានទាំង១១ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី ឬសហរដ្ឋអាមេរិក។

-កំពុងសិក្សាក្នុងកម្មវិធីសញ្ញាបត្របរិញ្ញាបត្ររង ឬបរិញ្ញាបត្រ (ឬកម្មវិធីដែលមានកម្រិតស្មើគ្នា) នៅគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដែលមានសិទ្ធិចូលរួម នៅពេលកម្មវិធីប្រព្រឹត្តទៅ។

-មានអាយុចាប់ពី១៨ ដល់២៦ឆ្នាំ ក្នុងអំឡុងពេលកម្មវិធី។

-មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ ទាំងការសរសេរ និងការនិយាយ ដោយមិនតម្រូវឱ្យមានលទ្ធផលតេស្ត TOEFL ឬ IELTS ឡើយ។

សម្រាប់យុវជនកម្ពុជាដែលចង់ស្វែងយល់ពីវិស័យការទូត ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសូមកុំឱ្យឱកាសនេះរំលងផុតទៅឱ្យសោះ សូមរួសរាន់ធ្វើការ [ដាក់ពាក្យ] ឱ្យបានត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះជាកំហិត៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា