ក្រុមយុវជន នៃក្លឹបធុរកិច្ច AUPP រៀបចំ "វេទិកាយុវជន និងធុរកិច្ច ឆ្នាំ២០២៥" ចុងស​ប្តាហ៍នេះ ដើម្បីលើកកម្ពស់ចំណេះដឹងសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញ សម្រាប់យុវជនខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមយុវជន នៃក្លឹបធុរកិច្ច AUPP រៀបចំ "វេទិកាយុវជន និងធុរកិច្ច ឆ្នាំ២០២៥" ចុងស​ប្តាហ៍នេះ ដើម្បីលើកកម្ពស់ចំណេះដឹងសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញ សម្រាប់យុវជនខ្មែរ

ក្រុមយុវជន នៃក្លឹបធុរកិច្ច AUPP រៀបចំ "វេទិកាយុវជន និងធុរកិច្ច ឆ្នាំ២០២៥" ចុងស​ប្តាហ៍នេះ ដើម្បីលើកកម្ពស់ចំណេះដឹងសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញ សម្រាប់យុវជនខ្មែរ

ក្រុមយុវជននៃក្លឹបធុរកិច្ច (Business Society) នៃសាកលវិទ្យាអាមេរិកកាំងភ្នំពេញ (AUPP) បានបង្កើតឡើងក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងប្រមូលផ្ដុំយុវជនពោរពេញដោយទេពកោសល្យ ជាពិសេសផ្នែកជំនាញធុរកិច្ចដើម្បីទទួលបានឱកាសឈ្វេងយល់ ចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្ទាល់ខ្លួន ក្នុងគោលបំណងចម្បងធំមួយ គឺរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

Advertisement

ផ្ដើមចេញពីបុគ្គលមួយរូប យើងម្នាក់ៗតែងតែប្រាថ្នាចង់រស់នៅប្រកបដោយភាពសុខដុម ពោរពេញដោយក្ដីស្រឡាញ់ ជាពិសេសចង់ឃើញនូវភាពរីកចម្រើនរបស់មនុស្សជុំវិញខ្លួន ព្រមទាំងប្រទេសជាតិទាំងមូលផងដែរ។ ប្រទេសកម្ពុជាថ្វីត្បិតឆ្លងកាត់រឿងរ៉ាវជាច្រើនពីអតីតកាល ប៉ុន្តែការផ្ដល់តម្លៃលើកិច្ចខំប្រឹងប្រែងអភិវឌ្ឍនេះហើយ ទើបធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍនិងសុខសន្តិភាព។ គួររំលឹកផងដែរថា បញ្ហាដែលបានកំពុងនឹងកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនាំឱ្យមានការសម្ដែងការមិនពេញចិត្ត និងពហិការផលិតផលនានា បានជំរុញនូវឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិ ដែលទាមទារឱ្យយើងមិនត្រឹមតែត្រៀមលក្ខណៈទប់ទល់ ប៉ុន្តែជាឱកាសសម្រាប់បង្ហាញនូវសមត្ថភាព ស្របនឹងក្ដីស្រឡាញ់ដែលមានចំពោះជាតិ ដើម្បីកែប្រែបញ្ហាប្រឈមនេះ ទៅជាកាលានុវត្តភាពថ្មីៗ សម្រាប់ការអភិវឌ្ឍខ្លួនឯង និងជាចំណែកនៃការរីកចម្រើនរបស់
ជាតិយើង។

ហេតុដូចនេះហើយ ទើបជំរុញឱ្យក្រុមការងារ Business Society រៀបចំ «វេទិកាយុវជននិងធុរកិច្ច ឆ្នាំ២០២៥» នេះឡើង ក្រោមមូលបទ៖ បម្លែងវិបត្តិជាឱកាស ៖ «លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ និងលើកកម្ពស់សក្ដានុពលយុវជនតាមរយៈពាណិជ្ជកម្មក្នុងស្រុក» (Turning Crisis into Opportunities: Shaping Cambodianess and Empowering Youth Through Local Business) ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅ មជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Tech Center) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងទិសដៅលើកកម្ពស់ចំណេះដឹងអំពី​សហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍជំនាញ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ សម្រាប់យុវជនខ្មែរគ្រប់រូប។

ក្នុងនោះផងដែរ ពួកយើងជឿជាក់យ៉ាងមុតមាំថា “មានតែការរួបរួមសាមគ្គីគ្នានេះហើយ ទើបធ្វើឱ្យយើង​ខ្លាំង” ជាពិសេសក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកយើងសង្ឃឹមថា កម្មវិធីនេះ នឹងផ្ដល់ជាគុណតម្លៃក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរយើង ហើយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សហគ្រិន ធុរកិច្ចបង្កើតថ្មី សិស្ស-និស្សិត និងសាធារណជនពីគ្រប់មជ្ឈដ្ឋាន។

**ការចូលរួមដោយឥតគិតថ្លៃ មានការដាក់តាំងពិព័រណ៌ស្នាដៃសិស្ស ពីម៉ោង ៩:០០ នាទីព្រឹក ព្រមទាំងវេទិកានិងកិច្ចពិភាក្សា ចាប់ផ្ដើមនៅម៉ោង ១:៣០-៥:00 នាទីរសៀល។

សម្រាប់ព័ត៌មានបន្ថែម៖
លោក ឡេក ស៊ាងហុង
០១១ ២១១ ២៥១

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា