រឿងភាគកូរ៉េ ៥ចំណងជើង អាចនាំឱ្យបេះដូងកក់ក្ដៅ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿងភាគកូរ៉េ ៥ចំណងជើង អាចនាំឱ្យបេះដូងកក់ក្ដៅ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់

រឿងភាគកូរ៉េ ៥ចំណងជើង អាចនាំឱ្យបេះដូងកក់ក្ដៅ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់

ក្នុងខែធ្នូ ចុងឆ្នាំ ប្រទេសកម្ពុជាកំពុងតែធ្លាក់ខ្យល់ នាំឱ្យអាកាសធាតុក៏ចាប់ផ្ដើមចុះត្រជាក់ដូចគ្នា។ ទន្ទឹមគ្នានេះ ភាពយន្តភាគកូរ៉េជាច្រើនចំណងជើងបានចាប់យកធាតុអាកាសត្រជាក់ គួបផ្សំនឹងបរិយាកាសនៅពេលចុងឆ្នាំនេះ មកនិទានជាសាច់រឿងស្នេហាមនោសញ្ចេតនា ដែលអាចនាំឱ្យអ្នកទស្សនាកក់ក្ដៅបេះដូងបានមួយគ្រា។

Advertisement

ហេតុដូច្នេះហើយ ទើប AMS ចង់ណែនាំរឿងភាគ ៥ចំណងជើង ដែលអ្នកនិយមទស្សនារឿងភាគកូរ៉េមិនគួរមើលរំលង នៅចន្លោះរដូវរងានេះ៖  

When the Weather Is Fine (2020)

ដោយសាច់រឿងកើតឡើងនៅក្នុងដែនជនបទគ្រប់ដណ្ដប់ដោយព្រិល When the Weather is Fine គឺជាជម្រើសដ៏ល្អមួយសម្រាប់ទស្សនានារដូវរងា។

ភាពយន្ត ១៦ភាគនេះ និយាយអំពី Mok Hae-won សម្ដែងដោយ Park Min-young ដែលបានលាឈប់ពីការងារនៅក្នុងទីក្រុងសេអ៊ូល​ មករស់នៅទីជនបទដែលនាងធ្លាប់រស់នៅកាលពីរៀនវិទ្យាល័យ។ ដោយមានស្ពាយរបួសផ្លូវចិត្តមកជាមួយផង នាងបានជួបជាមួយនឹងអតីតមិត្តរួមថ្នាក់ ឈ្មោះ Im Eun-seob សម្ដែងដោយ Seo-Kang-joon ដែលបច្ចុប្បន្នលោកគឺជាម្ចាស់ហាងសៀវភៅនៅទីនេះ។ ស្ថិតនៅក្នុងសីតុណ្ហភាពក្រោមសូន្យ អ្នកទាំងពីរបែរជាអាចស្វែងរកភាពកក់ក្ដៅនៅពេលដែលនៅជិតគ្នា កែប្រែអារម្មណ៍មនោសញ្ចេតនាធម្មតាឱ្យលើសពីមិត្តរួមថ្នាក់។

Crash Landing on You (2019)

Crash Landing on You បានចាប់ផ្ដើមសាច់រឿងពីចំណួបដោយចៃដន្យរវាងនារីពីកូរ៉េខាងត្បូង Yoon Se-ri សម្ដែងដោយ Son Ye-jin ដែលបានធ្លាក់ឆ័ត្រយោងចូលទៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងជើងទៅជួបនឹងនាយទាហាន Ri Jeong-hyeok សម្ដែង Hyun Bin។ នៅក្នុងបេសកកម្មលួចនាំ Yoon Se-ri ត្រឡប់ទៅផ្ទះកំណើតវិញ អ្នកទាំងពីរក៏ចាប់ផ្ដើមមានចិត្តលើគ្នា បង្កើតចំណងស្មុគស្មាញរវាងស្នេហា និងបញ្ហាប្រទេសជាតិ។

ស្ថិតនៅក្នុងរដូវត្រជាក់ អមដោយបរិយាកាស និងឈុតឆាកដែលបានថតនៅក្នុងប្រទេសស្វីស បានធ្វើឱ្យ Crash Landing on You គឺជារឿងមួយដែលស័ក្តិសមបំផុតសម្រាប់ទស្សនានៅចុងឆ្នាំនេះ។

Winter Sonata (2002)

រំឭកដល់រឿងស៊េរីចាស់ Winter Sonata រឿងនេះគឺជាភាពយន្តដែលទទួលបានប្រជាប្រជាប្រិយខ្លាំងកាលពីឆ្នាំ ២០០២ រហូតប្រែក្លាយកោះ Nami ដែលជាទីតាំងថតរឿងនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាក់ស្ដែង Winter Sonata និទានសាច់រឿងក្រោមព្រិលទឹកកក អំពីរឿងរ៉ាវបែកបាក់ព្រោះតែគ្រោះថ្នាក់មួយ រវាងមិត្តវិទ្យាល័យ Jeong Yoo-jin សម្ដែងដោយ Choi Ji-woo និង Kang Jun-sang សម្ដែងដោយ Bae Yong-jun។ មួយទសវត្សរ៍ក្រោយមក អ្នកទាំងពីរក៏បានជួបគ្នាជាថ្មី បង្កើតបានជាការបាត់បង់ និងក្ដីស្រឡាញ់ដ៏ស្មុគស្មាញ។

While You Were Sleeping (2017)

While You Were Sleeping ផ្ដោតសាច់រឿងទៅលើ Nam Hong-joo សម្ដែងដោយ Bae Suzy ដែលមានញាណដឹងមុន ពីសោកនាដកម្មដែលបម្រុងនឹងកើតឡើង ធ្វើឱ្យនាងបានទៅជាប់ពាក់ព័ន្ធនឹង Jung Jae-chan សម្ដែងដោយ Lee Jong-suk និងអ្នកស៊ើបអង្កេត Han Woo-tak សម្ដែងដោយ Jung Hae-in។ ហេតុដូច្នេះ អ្នកទាំង ៣បានរួមគ្នាតស៊ូកែប្រែជោគវាសនាដែលនាំទៅកាន់សោកនាដកម្ម យុត្តិធម៌ និងបិសាចក្នុងចិត្ត។

ដ្បិតសាច់រឿងបានកើតឡើងនៅក្នុងរដូវរងា តែទំនាក់ទំនងរបស់តួអង្គបានបង្កើតនូវភាពកក់ក្ដៅ គួបផ្សំនឹងរឿងរ៉ាវលើសពីធម្មជាតិ និងអារម្មណ៍មនោសញ្ចេតនាដែលរីកចម្រើនម្ដងបន្តិចៗផង ទើបនាំឱ្យ While You Were Sleeping ក្លាយជារឿងមួយដែលអ្នកមិនគួររំលង។

The Winter, the Wind Blows (2013)

មានប្រវត្តិខុសគ្នាស្រឡះ Oh Young សម្ដែងដោយ Song Hye-kyo គឺជាមនុស្សស្រីពិការភ្នែកម្នាក់ដែលរស់នៅជាមួយនឹងរបួសផ្លូវចិត្ត បានជួបនឹង Oh Soo សម្ដែងដោយ Jo In-sung ដែលជនឆបោក រស់នៅដោយការបោកបញ្ឆោត និងការសងសឹក។ នៅពេលដែលខ្សែជីវិតរបស់អ្នកទាំងពីរបានមកប្រសព្វគ្នា បេះដូងរបស់ពួកគេក៏ចាប់ផ្ដើមទន់បន្តិចម្ដងៗ ប្រៀបដូចជាទឹកកករលាយ នាំឱ្យគ្រប់ឈុតឆាកដែលមានព្រិលទឹកកកហាក់បីដូចជាបង្កប់អត្ថន័យអ្វីម៉្យាងទៅកាន់ទស្សនិកជន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា