ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង “Jinx”។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រឿង Jinx បានបង្ហាញវត្តមានជាផ្លូវការនៅលើវេទិកាខ្នាតធំ Lezhin Comics ជាមួយនឹងការទទួលបានចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងមិនធម្មតាពីសំណាក់មិត្តអ្នកអានទូទាំងពិភពលោក។

Advertisement

បន្ទាប់ពីបានរួមដំណើរ និងកំដរអារម្មណ៍អ្នកអានអស់រយៈពេលជិត ៤ ឆ្នាំមកនេះពេលនេះរឿងភាគដ៏ជក់ចិត្តមួយនេះបានឈានមកដល់ទីបញ្ចប់ហើយជាមួយនឹង ១០២​ ជំពូក។ យោងទៅតាមការប្រកាសរបស់អ្នកបង្កើត និងអ្នកនិពន្ធរឿងនេះផ្ទាល់គឺ Mingwa។

ក្នុងដំណើរការនៃការផលិតគំនូររូបភាពនេះ អ្នកនិពន្ធរូបនេះក៏បានប្រឈមមុខនឹងបញ្ហាមិនតិចនោះដែរទាក់ទងនឹងសុខភាពរាងកាយ ​និងផ្លូវចិត្តដែលនាំឱ្យមានការសម្រាកអស់រយៈពេលជាយូរ។ ជាក់ស្ដែងការគូរឈុតឆាកប្រយុទ្ធ MMA ដ៏ស្មុគស្មាញរួមជាមួយពេលវេលាប្រញាប់ប្រញាល់ចេញផ្សាយតាមកាលកំណត់ បានធ្វើឱ្យអ្នកនិពន្ធរងសម្ពាធ និងទ្រុឌទ្រោមសុខភាពយ៉ាងធ្ងន់ធ្ងររហូតត្រូវបង្ខំចិត្តសម្រាកព្យាបាលញឹកញាប់ និងយូរខែ (ដូចជានៅពាក់កណ្តាលឆ្នាំ ២០២៥)។ លើសពីនេះដោយសារចំណុចចាប់ផ្តើមនៃទំនាក់ទំនងរវាងតួអង្គ Jaekyung និង Kim Dan មានលក្ខណៈមិនល្អ និងបង្ខិតបង្ខំ (Toxic) វាបានក្លាយជាហានិភ័យ និងជាឧបសគ្គធំសម្រាប់អ្នកនិពន្ធ ក្នុងការកែប្រែចរិតតួអង្គ Jaekyung ឱ្យក្លាយជាមនុស្សល្អឡើងវិញ ដើម្បីឱ្យអ្នកអានទទួលយកបានដោយសមហេតុផល និងមិនមានអារម្មណ៍ថាបង្ខំលឿនពេក។

ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គ និងបញ្ហាប្រឈមជាច្រើនទាំងខាងភាគីអ្នកនិពន្ធ និងអ្នកអានយ៉ាងណាក៏ដោយ ក៏រឿង Jinx នៅតែអាចរក្សាបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងក្លា រួមទាំងទទួលបានការគាំទ្រខ្ពស់ និងថេរជានិច្ចពីមួយភាគទៅមួយភាគដោយមិនមានការថមថយឡើយ។ ជាមួយគ្នានេះក៏មិនទាន់មានដំណឹងណាមួយសម្រាប់ការចេញ story line ផងដែរ។

គួរបញ្ជាក់ផងដែរថា Jinx គឺជារឿងភាគ BL ដ៏ជក់ចិត្តដែលនិយាយពី Kim Dan អ្នកព្យាបាលរាងកាយដែលធ្លាក់ខ្លួនក្រ និងជំពាក់បំណុលគេជុំទិសបានសម្រេចចិត្តទទួលយកសំណើដ៏អាម៉ាស់មួយដើម្បីដោះដូរលុយ $5,000 ពី Joo Jaekyung ដែលជាអ្នកប្រដាល់ MMA ដ៏ព្រហើន និងមានឥទ្ធិពល។ ទំនាក់ទំនងដែលផ្តើមចេញពីលុយកាក់ ការបង្ខិតបង្ខំ និង Toxic នេះបានទាញពួកគេទាំងពីរឱ្យធ្លាក់ចូលក្នុងល្បែងអារម្មណ៍ ភាពឈឺចាប់ និងការប្រែប្រួលចិត្តដែលពិបាកនឹងស្មាន។ យ៉ាងណាបន្ទាប់ពីឆ្លងកាត់ភាពរកាំរកូស ឧបសគ្គស្លាប់រស់ជាច្រើនអ្នកទាំងពីរក៏ដើរដល់ដំណាក់កាលយល់ចិត្តគ្នាក្នុងនាមជាជីវិតគូ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា