Sydney Marith បង្ហាញខ្លួនដូចម៉ាន់នឺកាំង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្ដងទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sydney Marith បង្ហាញខ្លួនដូចម៉ាន់នឺកាំង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្ដងទៀតហើយ

Sydney Marith បង្ហាញខ្លួនដូចម៉ាន់នឺកាំង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្ដងទៀតហើយ

Miss Planet Cambodia 2025 កញ្ញា Sydney Marith បាន​បង្ហាញ​រូបរាង​ដូច​ទៅ​នឹង​ម៉ាន់នឺកាំង​ម្ដង​ទៀត​ហើយ កាលពី​ពេល​ថ្មី​ៗ​នេះ។ ដោយ​បវរកញ្ញា​ខ្មែរ​កាត់​អាមេរិក ទើប​បញ្ចប់​ការងារ​ថត​ម៉ូត​សម្លៀក​បំពាក់​ឲ្យ​សម្អាងការ​មួយ។

Advertisement

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដោយ Sydney Marith ធ្វើឲ្យ​មហាជន​ចំហ​មាត់ ព្រោះ​តែ​មុខមាត់​នាង​ពេល​ផាត់​មុខ​រួច ដូច​គ្នា​ទៅ​នឹង​តុក្កតា​មាន​ជីវិត។ លំដាប់​រង​ទី​១ Miss Supranational Cambodia 2025 មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង មួយ​វិញ​ទៀត​ក៏​ព្រោះ​តែ​នាង​ជា​កូន​កាត់​ទៀត​នោះ ធ្វើឲ្យ​បវរកញ្ញា​វ័យ ១៩ ឆ្នាំ​រូប​នេះ​ទាក់​ភ្នែក។

វីដេអូ​ថ្មី​ដែរ​បង្ហោះ​ដោយ​នាង​ផ្ទាល់លើ​បណ្ដាញ​សង្គម ធ្វើ​ដូចជា​កំពុង unboxing នរណា​ៗ​ក៏​លាន់​មាត់​ដែរ​ថា មួយ​វិនាទី​ដំបូង​គិត​ថា​នាង​ជា​តុក្កតា។ ក្រៅពី​ពាក្យ​បរិយាយ​ថា Sydney Marith ជា​ម៉ាន់នឺកាំង ហើយ​នោះ​អ្នក​គាំទ្រ​ក៏​លើក​ឡើង​បន្ថែម​ទៀត​ថា នាង​គឺ​ដូច​មនុស្ស​យន្ត​មាន​ជីវិត ដូច Barbie ដែល​ល្អឥតខ្ចោះ។ វីដេអូ​ម្ដង​នេះ ក៏​មិន​ខុស​ពី​លើក​មុន​ដែរ ដោយ​មាន​អ្នក​ចូល​មើលច្រើន។

គួរ​បញ្ជាក់​ថា មុន​ឡើង​ឆាក​ប្រកួត​លក្ខណៈ​អន្តរជាតិ Sydney កំពុង​មមាញឹក​ការងារ​ជាច្រើន។ក្នុង​រដូវ​កាល​នេះ នាង​ទទួល​ថត​ប្រម៉ូត​ឲ្យ​សម្អាងការ​មួយ​ចំនួន។ កម្មវិធី​ប្រកួត Miss Planet International 2025 World Finale នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ ៦ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​សាល​មហោស្រព​កោះពេជ្រ កណ្ដាល​បេះដូង​ទីក្រុង​ភ្នំពេញ។

ខាង​ស្ថាប័ន Miss Planet International បាន​ប្រកាស​នៅ​ថ្ងៃ​ព្រឹក​នេះ​ថា ចាប់ពី​ថ្ងៃ ២៦ ដល់​២៧ ខែ​វិច្ឆិកា ប្រតិភូ​ចន្លោះ​ពី ៦០ ទៅ ៧០ នាក់​មក​ពី​ជុំវិញ​ពិភពលោក​នឹង​មក​ដល់ ដើម្បី​ចាប់ផ្ដើម​ដំណើរ​ការ​កម្មវិធី។ ការ​មក​ដល់ និង​ទទួល​ស្វាគមន៍​បេក្ខភាព​មកពី​ក្រៅ​ប្រទេស នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ស្វែង​យល់​ពី​ប្រពៃណី​ដ៏​សម្បូរ​បែប វប្បធម៌​រស់រវើក និង​ស្មារតី​ដ៏​កក់ក្ដៅ​របស់​ប្រជាជន​កម្ពុជា។ នេះ​គឺ​លើស​ពី​ការ​ប្រកួត​ប្រជែង ក៏​ជា​ការ​អបអរ​នៃ​ការ​រួបរួម សោភ័ណភាព និរន្តរភាព និង​ព្រលឹង​នៃ​ប្រទេស​កម្ពុជា។ ធ្វើឲ្យ​​ពិភព​លោក​បាន​ឃើញ​ភាព​ទាក់ទាញ​នៃ​មរតក​ខ្មែរ ភ្លឺ​ចែងចាំង៕

រូបភាព៖ Sydney Marith និង Lin Ravat

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា