ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ក៏​ព្រោះ​តែ​រូប​សម្រស់ និង​សម្លៀកបំពាក់​ដ៏​ប្រណីត​ដែល​ជា​ម៉ាក​យីហោ​ក្នុង​ស្រុក​ដ៏​ល្បីល្បាញ។

Advertisement

ព្រះនាង នរោត្តម ជេនណា បាន​គ្រង​ឈុត​រ៉ូប​ពណ៌​ទឹក​សណ្ដែក យ៉ាង​ស្រស់​ស្អាត ស័ក្ដិសម​ជា​ព្រះនាង​ម្ចាស់​ទាំង​ក្នុង​ជីវិត​ពិត និង​ក្នុង​វិស័យ​សិល្បៈ។ gown ដ៏​ប្រណីត អស្ចារ្យ​នោះ​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ប្រេន ALmée Couture ដែល​បំផុស​គំនិត​ចេញ​ពី​ផ្កាឈូក​ដែល​ឆ្លាក់​ចូល​ទៅ​ក្នុង​ប្រាសាទ​បុរាណ​នៃ​អង្គរវត្ត។

វត្តមាន ព្រះនាង នរោត្តម ជេនណា ទទួល​បាន​ការ​ចោមរោម​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ប្រៀប​ដូច​ឃ្មុំ​ឃើញ​ផ្កា។ មនុស្ស​ដែល​ទៅ​ចូលរួម​បាន​សុំ​ព្រះនាង​ថត​រូប​ជាមួយ នោះ​ក៏​ព្រោះ​តែ​ទ្រង់​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ចិន។ ដូចនេះ​ហើយ​កម្មវិធី​ធំ​ៗ​នៅ​ចិន ទាំង​ផ្លូវការ សុទ្ធតែ​មាន​វត្តមាន​សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ។

ALmée Couture បាន​បកស្រាយ​ថា “ស្នាដៃ​ដ៏​ប្រណីត​មួយ​សម្រាប់​ព្រះនាង នរោត្តម ជេនណា ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ហាញ​វត្តមាន​នៅ BilibiliWorld 2026។ ដោយ​បំផុស​គំនិត​ដោយ​លំនាំ​ផ្កា​ឈូក​ដែល​ឆ្លាក់​ទៅ​ក្នុង​ប្រាសាទ​បុរាណ​នៃ​អង្គរវត្ត។ ការ​រចនា​នេះ​បកស្រាយ​ឡើងវិញ​នូវ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​តាមរយៈ​រូបភាព​ស្រមោល​សហសម័យ។ រាល់​ព័ត៌មាន​លម្អិត​ឆ្លុះ​បញ្ចាំង​ពី​ផ្កាឈូក ជា​និមិត្ត​រូប​នៃ​ភាព​ឆើតឆាយ ប្រាជ្ញា ភាព​បរិសុទ្ធ និង​កម្លាំង​ខាង​ក្នុង ដោយ​នាំ​មក​នូវ​ប្រពៃណី និង​ភាព​ជា​ស្ត្រី​សម័យ​ទំនើប​ក្នុង​ភាព​សុខដុមរមនា​ដ៏​ល្អ​ឥតខ្ចោះ“។

ការ​ដែល​ប្រេន ALmée Couture អាច​មាន​វត្តមាន​នៅ​កម្មវិធី​ដ៏​ធំ​នោះ ជា​កិត្តិយស​មួយ​ដែល​មាន​ឃើញ​ស្នាដៃ​នេះ​អម​ដំណើរ​ព្រះអង្គ​ម្ចាស់​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​មាន​អត្ថន័យ​បែប​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​យីហោ ALmée Couture របស់​ខ្មែរ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​មិន​ថា​នៅ​ប្រទេស​ចិន និង​នៅ​អាមេរិក អឺរ៉ុប​ឡើយ។

ដោយ​តារា​ស្រី​ល្បី​ៗ​របស់​ប្រទេស​ចិន​ជាច្រើន​សុទ្ធតែ​ធ្លាប់​បាន​គ្រង​ឈុត​ដែល​ច្នៃ​ដោយ​កូន​ខ្មែរ ហើយ​តារា​លំដាប់​ហូលីវូដ ក៏​ស្គាល់​និង​បាន​ពាក់​ឈុត ALmée Couture ផងដែរ។ កាន់តែ​គួរឲ្យ​សរសើរ​គឺ​អ្នក​ក្នុង​ស្រុក ក៏​គាំទ្រ​ផលិតផល​ខ្មែរ​មួយ​នេះ ដោយ​ភាគច្រើន​តារា​ៗ​ជ្រើសរើស​យក​ទៅ​កាន់​ឆាក​សម្រាប់​ការ​សម្ដែង និង​កូន​ក្រមុំ​ក៏​បាន​ជ្រើស​ក្នុង​កម្មវិធី​មង្គលការ។

Bilibili World 2026 ដែលជាពិព័រណ៍រយៈពេល ៣ ថ្ងៃ​ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​វីដេអូ​ចិន Bilibili បាន​បញ្ចប់​កាល​ពី​ថ្ងៃ ១២ ខែ​កក្កដា នៅ​ទីក្រុង​សៀងហៃ ដោយ​ទាក់ទាញ​អ្នក​ទស្សនា ៤០០ ០០០ នាក់​មកពី​ប្រទេស និង​តំបន់​ជាង ៣០។ Bilibili World 2026 គឺជាសន្និសីទACGN (អានីមេ រឿងកំប្លែង ហ្គេម និងប្រលោមលោក) ដ៏ធំបំផុតរបស់អាស៊ី៕

រូបភាព៖ weibo និង ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា