មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

Advertisement

តាមរយៈការបង្ហោះនៅលើគណនី Instagram នេះ​ តារាស្រីវ័យ ៥១ឆ្នាំ បានឱ្យដឹងពីមូលនិធិដែលដាក់តាមឈ្មោះកូនចិញ្ចឹមជនជាតិខ្មែររបស់ខ្លួនថា៖ “ខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញកាលពីពេលថ្មីៗនេះ ជាកន្លែងដែលពួកយើងបានកសាងមូលនិធិ @maddoxfoundation — ដែលជាមូលនិធិដឹកនាំដោយប្រជាជនក្នុងស្រុក ១០០% — ចាប់តាំងពីឆ្នាំ ២០០៣ មក”។

Angelina Jolie បានរៀបរាប់ពីបេសកម្មរបស់មូលនិធិនេះថា៖ “@maddoxfoundation បានចាប់ផ្តើមជាមួយនឹងបេសកកម្មដ៏បន្ទាន់មួយ គឺការបោសសម្អាតមីនដែលបន្សល់ទុកពីជម្លោះជាច្រើនឆ្នាំ ដើម្បីឱ្យប្រជាជនក្នុងស្រុកអាចរស់នៅ និងធ្វើស្រែចម្ការលើដីនោះឡើងវិញបាន។ នៅពេលដែលដីនោះមានសុវត្ថិភាព ការងាររបស់យើងក៏បានឈានចូលទម្រង់ថ្មីមួយទៀត”។

ដោយមានកម្មវិធីចំនួន ៤ រួមមាន អភិរក្សធនធានធម្មជាតិ សុខាភិបាល អប់រំ និងកសិកម្ម Angelina Jolie បានរៀបរាប់ពីសកម្មភាពបច្ចុប្បន្នរបស់មូលនិធិថា៖ “ឥឡូវនេះ មន្ត្រីឧទ្យានុរក្សរបស់យើង ដែលត្រូវបានជ្រើសរើស និងបណ្តុះបណ្តាលនៅក្នុងស្រុក កំពុងដើរល្បាតក្នុងព្រៃសំឡូត ដើម្បីប្រឆាំងនឹងការកាប់ឈើ និងការបរបាញ់ខុសច្បាប់”។

ស្ត្រីអាចផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់តាមរយៈកម្មវិធីចិញ្ចឹមឃ្មុំប្រកបដោយចីរភាព។ សិស្សមកពីភូមិដាច់ស្រយាលអាចស្នាក់នៅអន្តេវាសិកដ្ឋានសំឡូត ដើម្បីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ មណ្ឌលសុខភាពរបស់យើងមើលថែម្តាយ និងកុមារតូចៗ”​​ លោកស្រីបន្តដូច្នេះ។

បង្កើតឡើងដោយ Angelina Jolie និងដឹកនាំដោយប្រជាជនដែលរស់នៅក្នុងសហគមន៍ផ្ទាល់ ក្នុងរយៈពេល ១០ ឆ្នាំ មូលនិធិម៉ាដក្សចូលីបានជួយឱ្យប្រជាជនអាចរស់នៅបាន ខណៈ ១០ឆ្នាំបន្តពីនេះ មូលនិធិបានជួយប្រជាជនឱ្យបានលូតលាស់ និងរីកចម្រើនទៅមុខ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា