Big Hit Music ប្រកាសបង្ហាញ​ខ្លួន​ក្រុម​ចម្រៀង​ប្រុស​ថ្មី​របស់​​ខ្លួន​ក្នុង​ខែ​សីហា

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Big Hit Music ប្រកាសបង្ហាញ​ខ្លួន​ក្រុម​ចម្រៀង​ប្រុស​ថ្មី​របស់​​ខ្លួន​ក្នុង​ខែ​សីហា

Big Hit Music ប្រកាសបង្ហាញ​ខ្លួន​ក្រុម​ចម្រៀង​ប្រុស​ថ្មី​របស់​​ខ្លួន​ក្នុង​ខែ​សីហា

ទីភ្នាក់ងារបស់ក្រុមចម្រៀង BTS គឺ Big Hit Music ទើប​តែ​បង្ហាញ​កាលបរិច្ឆេទ​​ផ្លូវ​ការ​សម្រាប់​ការបង្ហាញខ្លួនក្រុម​ចម្រៀង​ប្រុសថ្មី​របស់​ពួក​គេ​នា​ពេល​ខាង​មុខ។

គួររំឭកថា ក្រុមចម្រៀងប្រុសថ្មីមួយនេះបានបង្កការចាប់អារម្មណ៍ជាច្រើនមកហើយកាលពីដើមឆ្នាំតាមរយៈ ការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេជាសាធារណៈ។ ក្រុម​ចម្រៀងនេះ​ត្រូវ​បាន​គេ​ឃើញ​កំពុងថត​រូបភាពផ្លូវការ​របស់​ពួក​គេ​នៅ​ទីក្រុង Los Angeles រដ្ឋ California។ ទោះបីជាមិនទាន់មានឈ្មោះ ឬព័ត៌មានផ្សេងទៀតអំពីក្រុមនេះត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ប៉ុន្តែរូបភាពដ៏ភ្លឺច្បាស់បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ឥឡូវនេះ Big Hit Music បានបញ្ជាក់ហើយថាក្រុមចម្រៀងប្រុសថ្មីរបស់ពួកគេនេះនឹងបង្ហាញខ្លួនក្នុងរយៈពេល ២ ខែខាងមុខ ដោយកាលបរិច្ឆេទឡើងឆាកដំបូងរបស់ពួកគេត្រូវបានកំណត់សម្រាប់ខែសីហា។ បច្ចុប្បន្ន ក្រុមចម្រៀងនេះ​ត្រូវ​បាន​​រាយការណ៍​ថា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ពួក​គេ។ Big Hit បាននិយាយថាឈ្មោះក្រុម សមាជិក និងកាលបរិច្ឆេទជាក់លាក់នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។

ក្រុមចម្រៀងប្រុសថ្មីថ្មោងនេះត្រូវបានពិពណ៌នាថាជា “ក្រុម Creator វ័យក្មេង” ដោយសមាជិកម្នាក់ៗបានចូលរួមក្នុងដំណើរការផលិតមិនត្រឹមតែបទចម្រៀងរបស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងក្បាច់រាំ និងវីដេអូនានារបស់ពួកគេផងដែរ។

ក្រុមចម្រៀងថ្មីនេះនឹងក្លាយជាក្រុមចម្រៀងប្រុសដំបូងរបស់ Big Hit Music ដែលនឹងបង្ហាញខ្លួនក្នុងរយៈពេល ៦ ឆ្នាំចាប់តាំងពី TXT បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៩។ ដូច្នេះហើយអាចនិយាយបានថាការទន្ទឹងរង់ចាំពិតជាមានកម្រិតខ្ពស់ ខណៈដែលអ្នកគាំទ្រជាច្រើនអន្ទះសាចង់ដឹងថាតើក្រុមចម្រៀងប្រុសថ្មីរបស់ Big Hit នឹងនាំមកនូវអ្វីដែលថ្មីសម្រាប់វិស័យ K-pop ដោយជោគជ័យឬយ៉ាងណា ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា