ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ក្នុង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​មួយ​នេះ។ នេះបើតាមការបង្ហោះនៅលើអាខោនឯកឧត្តម សៀន វិសុទ្ធ។

Advertisement

លោក Brandon Sakbun កើតនៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ១៩៩៦ មាន​ឪពុក​ជា​ជន​ជាតិ​ខ្មែរ និង​ម្ដាយ​ជនជាតិ​ហ្យាម៉ាអ៊ីក (Jamaica) លោក​ជា​កូន​ប្រុស​ទី​២ នៅ​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​ប្រុស​ស្រី ៣ នាក់។ Brandon ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បង​ប្រុស​របស់​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា សាក់ប៊ុន អប្សរា កាតារីណា (Apsara Katarina Sakbun)។ បច្ចុប្បន្ន លោក​បាន​រៀប​ការ ​និង​មាន​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់ ២ នាក់​ផង​ដែរ។

Brandon Sakbun ធំដឹងក្តីនៅក្នុងទីក្រុង Terre Haute ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាលាធុរកិច្ច Kelley School of Business នៃសាកលវិទ្យាល័យ Indiana University (IU) និងថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការសាធារណៈពីសាលា O’Neill School of Public and Environmental Affairs នៃសាកលវិទ្យាល័យ IU ។ លោក​បាន​ចូល​កាន់​តំណែង​ជា​ចៅហ្វាយក្រុង​ក្នុង​ ខែមករា ឆ្នាំ ២០២៤។

ក្នុងនាមជាអតីតប្រធានក្រុម (Captain) នៃកងទ័ពសហរដ្ឋ អាមេរិក លោក Sakbun បានបម្រើការក្នុងជួរយោធារយៈពេល៥ឆ្នាំ បន្ទាប់ពីទទួលបានការតែងតាំងជាអនុសេនីយ៍ត្រី (Second Lieutenant) តាមរយៈកម្មវិធី ROTC រួមទាំងការបម្រើការក្នុងក្រុមវាយប្រហារ (strike teams) ជាមួយកងវរសេនាធំទាហានSpecial Forces ឈ្លបយកការណ៍ទី៧៥ (75th Ranger Regiment) មុនពេលផ្លាស់ប្តូរទៅកាន់កងឆ្មាំជាតិរដ្ឋ Indiana (Indiana National Guard)។

បន្ទាប់ពីបានស្បថចូលកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ អភិបាលក្រុង Sakbun បានផ្តល់អាទិភាពលើបញ្ហាលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពសាធារណៈ។ ត្រឹមតែក្នុងឆ្នាំដំបូង លោកបានជួយសម្របសម្រួលបង្កើតលំនៅដ្ឋានថ្មីចំនួន ៣៧៩ ខ្នង ដោយវាយកម្ទេចសំណង់ទ្រុឌទ្រោម ៩០កន្លែង ទទួលបានកញ្ចប់ថវិកាជំនួយឯកទគ្គកម្មចំនួន ១៥ លានដុល្លារពីកម្មវិធី Community Crossings សម្រាប់ការកែលម្អផ្លូវថ្នល់ និងបានដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលជួយបង្កើនចំនួនអ្នកធ្វើដំណើររហូតដល់ ៥២.៥ ភាគរយ។

លោក Brandon Sakbun ត្រូវបានគេស្គាល់តាមរយៈរបៀបនៃការដឹកនាំបែបប្រាកដនិយម មិនប្រកាន់បក្សពួក ហើយលោកគឺជាអ្នកបន្តវេនមួយរូបដ៏មានសក្ដានុពលដែលដឹកនាំទីក្រុង Terre Haute ឆ្ពោះទៅរកភាពរីកចម្រើន៕

រូបភាព៖ Carlene Grant Sakbun

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា