ARMY នៅប្រទេសម៉ិកស៊ិក និងទូទាំងពិភពលោកកោតសរសើរ V ចំពោះកាយវិការសុភាពបុរសដ៏កក់ក្ដៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ARMY នៅប្រទេសម៉ិកស៊ិក និងទូទាំងពិភពលោកកោតសរសើរ V ចំពោះកាយវិការសុភាពបុរសដ៏កក់ក្ដៅ

ARMY នៅប្រទេសម៉ិកស៊ិក និងទូទាំងពិភពលោកកោតសរសើរ V ចំពោះកាយវិការសុភាពបុរសដ៏កក់ក្ដៅ

ថ្មីៗនេះក្រុមចម្រៀងបុរស BTS បានធ្វើដំណើរការទៅដល់ប្រទេសម៉ិកស៊ិកកូដើម្បីធ្វើការប្រគំតន្រ្ដីទេសចរណ៍នៃការវិលត្រលប់មកវិញ Arirang។ ជាមួយគ្នានេះបុរសទាំង ៧ នាក់ក៏បានចូលជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីប្រទេសម៉ិកស៊ិកលោកស្រី Claudia Sheinbaum ផងដែរ។

Advertisement

យោងតាម KBIZoom បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកស្រី Claudia Sheinbaum សមាជិកទាំង ៧ នាក់បានចេញទៅវេរ៉ង់ដានៅវិមានជាតិស្វាគមន៍អ្នកគាំទ្រ ៥ ម៉ឺនដែលរងចាំពួកគេនៅទីលាន Zócalo ដែរ។

ទន្ទឹមនឹងនោះ RM ក៏បានថ្លែងអំណរគុណទៅដល់​ ARMY នៅប្រទេសម៉ិកស៊ិកដែលបានរង់ចាំពួកគេអស់រយៈពេល ៩ ឆ្នាំ ខណៈដែល V ក៏បាននិយាយជាភាសាអេស្ប៉ាញថា៖ “សួស្តី។ ខ្ញុំមិនសូវពូកែភាសាអេស្ប៉ាញទេ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ ខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាខ្លាំងណាស់។ ខ្ញុំពិតជានឹកប្រទេសម៉ិកស៊ិកណាស់។ បរិយាកាសនៅទីនេះពិតជាអស្ចារ្យណាស់។ សូមអរគុណច្រើនសម្រាប់ការស្រឡាញ់ពួកយើងខ្លាំងណាស់។ ជួបគ្នាម្តងទៀតនៅពេលក្រោយ។ លាហើយ”។

ក្រោយមកពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍បានកើតឡើងនៅពេលដែល V បានសម្គាល់ឃើញលោកស្រីប្រធានាធិបតីឈរនៅក្រោយសមាជិកដោយស្នាមញញឹម លោកក៏បានបបង្ហាញកាយវិការផ្ដល់តម្លៃយ៉ាងកក់ក្ដៅដោយរក្សាគម្លាតទុកឱ្យលោកស្រីមកឈរនៅខាងមុខជាមួយពួកគេផងដែរ។ កាយវិការនេះបានធ្វើអ្នកគាំទ្រកោតសរសើរអាកប្បកិរិយាយកចិត្តទុកដាក់របស់តារាចម្រៀងរូបនេះ ដោយហៅវាថាជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃ ” K-manner”។ ជាពិសេសនៅពេលដែលលោកស្រី Claudia Sheinbaum ឡើងថ្លែងទៅកាន់ប្រជាជន សមាជិករូបនេះក៏បានជួយបន្ទាប់មីក្រូហ្វូនចុះយ៉ាងប្រុងប្រយ័ត្នឱ្យនៅកម្ពស់សមរម្យជាមួយលោកស្រីទៀតផង។

ទង្វើសុភាពបុរសដ៏កក់ក្ដៅនេះបានក្លាយជាប្រធានបទដ៏ពេញនិយមសម្រាប់មហាជននៅពេញប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោក រហូតដល់ trending ពាក្យថា “MEXICO LOVES TAEHYUNG,” “Kim Taehyung,” និង “MUCHO PICANTE” នៅលើបណ្ដាញសង្គមប្រទេសម៉ិកស៊ិកទៀតផង។

យោងតាម ​​Spotify ប្រទេសម៉ិកស៊ិកបច្ចុប្បន្នគឺជាទីផ្សារប្រើប្រាស់ K-pop ធំជាងគេទីប្រាំរបស់ពិភពលោក ហើយ BTS នៅតែជាសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេនៅលើវេទិកានោះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា