បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​បង្ហាញ​សម្លៀក​បំពាក់​ខ្មែរ។

Advertisement

ទស្សនីយភាព​នៃ​ការ​បង្ហាញ​អត្ត​សញ្ញាណ​សិល្បៈជាតិ​ខ្មែរ​តាម​រយៈ​សម្លៀក​បំពាក់​បុរាណ បាន​លេច​ឡើង​នៅ​កណ្ដាល​ផ្សារ​ទំនើប ជីបម៉ុង មេហ្កាម៉ល ក្នុង​កម្មវិធី បង្ហាញ​សម្លៀក​បំពាក់​ខ្មែរ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិល្បករ​ក្នុង​ស្រុក និង​បវរ​កញ្ញា​ល្បីៗជា​ច្រើន​រូប​ក្នុង​នោះ​រួម​មាន៖ Miss International Cambodia 2026 សុគា គឹមលាង (KON ANT) , Miss International Cambodia 2025 សូ ពេជ្រ​វលក្ខណ៍ , Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា , Miss Asia Pacific Cambodia 2026 រី ស្រីនេត ព្រម​ជាមួយ​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

ជាមួយ​គ្នា ឈុត​បុរាណ​ទាំង ៦ ឈុត​រួម​មាន៖ ឈុត «នារីភារម្យ», ឈុត«សុរិយៈនារី», ឈុត«នារីរត្ន័សោភា» , ឈុត«នារីបុប្ផានួន», ឈុត«នារីមង្គល» និង​ឈុត«នាងនាគ» ដោយឈុត​ទាំង​នេះ​ត្រូវ​បាន​ដំឡើង​និង​រៀប​ចំ​ ព្រម​ទាំង​ប្រសិទ្ធិនាម​ដោយ​ផ្ទាល់​ពី​ម្ចាស់​សម្អាង​ការ​ល្បី​ក្នុង​ស្រុក ស៊ិនឌី សំអាង​ការ។

គួរ​ឱ្យ​ដឹង​ថា ការ​ដើរ​ម៉ូត​បង្ហាញ​ឈុត​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​នា​លើក​នេះ មិន​ត្រឹម​បាន​បង្ហាញ​អត្តសញ្ញាណ​ដ៏​ផូរផង់​របស់​ជាតិ​ខ្មែរ តែ​បាន​បង្ហាញ​ប្រាប់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​និង​បន្ត​នាំ​គ្នា​ថែ​សម្បត្តិ​វប្បធម៌​ដែល​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ។

រូបភាព ៖ សមាគមសិល្បករខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា