មុនចូលបម្រើទាហាន Cha Eun-woo អនុញ្ញាតឱ្យអ្នកគាំទ្រមកធ្វើជាគូស្នេហ៍ បែប ១​​​ ទល់ ១

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
មុនចូលបម្រើទាហាន Cha Eun-woo អនុញ្ញាតឱ្យអ្នកគាំទ្រមកធ្វើជាគូស្នេហ៍ បែប ១​​​ ទល់ ១

មុនចូលបម្រើទាហាន Cha Eun-woo អនុញ្ញាតឱ្យអ្នកគាំទ្រមកធ្វើជាគូស្នេហ៍ បែប ១​​​ ទល់ ១

ផ្អែកតាមសារព័ត៌មាន​ Korea Time តារាពហុជំនាញ Cha Eun-woo បានរៀបចំកម្មវិធីប្រគំតន្ត្រីប្លែកថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាពិភពនិម្មិត ឬ VR ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រក្លាយទៅជាគូស្នេហ៍របស់ខ្លួន ចូលរួមសម្ដែងក្នុងសាច់រឿងរួមគ្នាជាមួយលោក។

CHA EUN-WOO VR CONCERT: MEMORIES គឺជាកម្មវិធីប្រគំតន្ត្រីទម្រង់ថ្មី ដែលប្រើប្រាស់ចម្រៀងយកមកនិទានរឿងរ៉ាវស្នេហា បង្ហាញពីពិភពស៊ីជម្ពូ ការខកចិត្ត និងភាពឈឺចាប់។ តែអ្វីដែលពិសេសនោះ កម្មវិធីខាងលើ បានជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាពិភពនិម្មិត ឬ VR ដើម្បីឱ្យអ្នកទស្សនាបានក្លាយជាតួឯកស្រីនៅក្នុងសាច់រឿង និងអាចចំណាយពេល ១ម៉ោង ស្ថិតនៅជិតតារាក្នុងដួងចិត្ត។

ជាក់ស្ដែង ទស្សនិកជនមិនមែនគ្រាន់តែមានតួនាទីត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេ តែគឺជាអ្នកដែលចូលរួមបង្កើតសាច់រឿងតែម្ដង ព្រោះតាមរយៈ VR ដែលមានកម្រិតភាពច្បាស់ដល់ទៅ ១២ K នេះ ទស្សនិកជននឹងត្រូវជ្រើសរើសវត្ថុអនុស្សាវរីយ៍ រូបថត និងការជ្រើសរើសផ្សេងទៀត ដែលនាំឱ្យទស្សនិកជនទទួលបានបទពិសោធន៍ និងសាច់រឿងផ្សេងៗគ្នា។

ក្រៅពីកម្មវិធីក្នុងប្រទេសកំណើតដែលធ្វើឡើង ចាប់ពីថ្ងៃទី ១៨ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា CHA EUN-WOO VR CONCERT: MEMORIES នឹងនាំយកសមត្ថភាពសម្ដែង និងទេពកោសល្យផ្នែកចម្រៀងរបស់តារាប្រុសវ័យ ២៨ឆ្នាំ ទៅបង្ហាញនៅតាមបណ្ដាទីក្រុងទាំងក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើងដទៃទៀត រួមមាន ទីក្រុងប៉េកាំង សាប៉ូរ៉ូ ហូជីមិញ ចាកាតា និង ទីក្រុងម៉ិកស៊ីកូ ជាដើម។

គួរឱ្យដឹងផងដែរថា តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ នឹងត្រូវចូលទៅបម្រើជាតិនៅក្នុងថ្ងៃទី២៨ ខែកក្កដាខាងមុខ ក្រោមតួនាទីជាសមាជិកកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង៕

@amazevr

<CHA EUN-WOO VR CONCERT : MEMORIES> Opening day in Seoul is finally here! ☀️ Create unforgettable MEMORIES 💫 with CHA EUN-WOO — starting now! 🔗 CHAEUNWOO-VRCONCERT.COM CHAEUNWOO 차은우 VRconcert CHAEUNWOOVRCONCERT MEMORIES

♬ original sound – AMAZE – AMAZE

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា