ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត និង​ស្គាល់​ច្បាស់​នូវ​បវរកញ្ញា​ខ្មែរ​តែម្នាក់ នោះ​គឺ កុយ អេនណា។

Advertisement

សម្រាប់​ហេតុផល​ដែល​វិនិយោគិន​​កូរ៉េ​ក្រុមហ៊ុន ណាញ ដេលី ឯ.ក មក​រកស៊ី​ជាមួយ​ក្រុមហ៊ុន ឡាកាម៉ូ ព្រោះ​ជនជាតិ​កូរ៉េ​ដែល​ជា​ម្ចាស់​ ក្រុមហ៊ុន ណាញ ដេលី ឯ.ក បាន​រក​មក​ស៊ី​នៅ​ប្រទេស​កម្ពុជា​ប្រមាណ ២០ ឆ្នាំ​ហើយ និង​បាន​ទិញ​ខុនដូរ​របស់​លោកស្រី ឡាកាម៉ូ ដែល​សាងសង់​មិន​ទាន់​រួច​នោះ ដើម្បី​បញ្ចប់​ក្នុង​ការ​សាងសង់ ក្រោយ​ជាប់​គាំង​អស់​ច្រើន​ឆ្នាំ។


ក្រោយ​បាន​ចូល​វិនិយោគ​លើ​ខុនដូរ​តម្លៃ ៨ លាន​ដុល្លារ​ហើយ ក្រុមហ៊ុន ណាញ ដេលី ឯ.ក ក៏​បាន​ចាប់អារម្មណ៍​លើ​វិស័យ​ផលិតផល​ថែរក្សា​សម្រស់ និង​សួរនាំ​ចង់​ចូលរួម​បណ្ដាក់​ទុន​ភ្លាម។ ក្រោយ​បាន​ចូលរួម​ជាមួយ​លោកស្រី មាស ចាន់ដាលីន ហើយ​លោក​ក៏​បាន​សុំ​ជ្រើសរើស​យក BA លើក​ដំបូង​ក្នុង​នាម​ជា​អ្នក​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន ឡាកាម៉ូ ដោយ​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​ដែល​ជា​តារា​បង្ហាញ​ម៉ូដ កុយ អេនណា។


បើ​តាម​ការ​សាកសួរ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ឡាកាម៉ូ ទៅ​ខាង​វិនិយោគិន​កូរ៉េ ពី​ហេតុផល​ដែល​ជ្រើសរើស កុយ អេនណា ព្រោះ​លោក​ស្គាល់ និង​ដឹង​ឮ​ពី​កិតនាម នាង។ រយៈពេល​ប្រមាណ ២០ ឆ្នាំ​ដែល​មក​រក​ស៊ី​លើ​ទឹកដី​ខ្មែរ លោក​ទើប​ចាប់អារម្មណ៍​លើ​តារា​ខ្មែរ កុយ អេនណា ព្រោះ​ឃើញ​ពី​ការងារ​សង្គម​ជាច្រើន​របស់​តារា​បង្ហាញ​ម៉ូដ​រូប​នោះ។ អេនណា បាន​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ខ្មែរ និង​ជួយ​ដល់​ការងារ​មនុស្ស​ធម៌​ជា​ហូរហែ ដែល​នេះ​ហើយ​ជា​ចំណុច​ល្អ និង​លេចធ្លោ​របស់​នាង។


មួយ​វិញ​ទៀត អេនណា ក៏​ជា​បវរកញ្ញា​ខ្មែរ​ដែល​ស្រស់​ស្អាត និង​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​សិល្បៈ ហើយ​ក៏​ជា​តារា​ធ្លាប់​បាន​ចេញ​ទៅ​កម្មវិធី​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ បើ​ទោះ​ជា​លោកស្រី ឡាកាម៉ូ និង​ដៃគូ​សហការ​ស្រលាញ់​ចូលចិត្ត​យ៉ាង​ណា តែ​លោកស្រី​មិន​ប្រាប់​ដំណឹង​នេះ​ផ្ទាល់​ឡើយ ដោយ​ម្សិលមិញ​ក្នុង​កម្មវិធី​សន្និសីទកាសែត គឺ​លោកស្រី​បាន​ទូរស័ព្ទ​ទៅ surprise នាង​តែម្ដង។


តាម​រយៈ​សំឡេង​ឆ្លើយឆ្លង​ក្នុង​ទូរស័ព្ទ អេនណា ពិតជា​ភ្ញាក់ផ្អើល​នឹង​ដំណឹង​ដែល​ជនជាតិ​កូរ៉េ​ដែល​រកស៊ី​ជាមួយ​លោកស្រី មាស ចាន់ដាលីន ជ្រើសនាង​ជា​អ្នក​តំណាង ហើយ​កញ្ញា​គិត​ថាជា​ការខល​ទៅ Prank លេង​តែ​ប៉ុណ្ណោះ។ នាង​​បាន​សួរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត ថា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ឡាកាម៉ូ ពិតជា​នាង​ជា BA មែន​ឬ​យ៉ាង​ណា។ នៅ​ពេល​ដឹង​ថា​នោះ​ជា​រឿង​ពិត អេនណា បាន​និយាយ​ដោយ​អារម្មណ៍​រំភើប និង​រីករាយ​ដែល​នាង​ស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​វិនិយោគិន​បរទេស ដែល​បាន​តាមដាន​ពី​ជីវិត​ការងារ និង​ជឿជាក់​លើ​រូប​នាង៕

រូបភាព៖ Koy Anna

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា