ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត

ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត

បើ​ទោះ​ជា គ្រីស ឌីវ៉ា មិន​បាន​លើក​ពាន The Next Level Rap Star ក៏​ពិត​មែន តែ​មហាជន​ពិតជា​ទទួល​ស្គាល់​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​នៅ​លើ​វិថី​មួយ​នោះ។ មិន​ត្រឹម​តែ​មាន​សមត្ថភាព rap យ៉ាង​អស្ចារ្យ ឌីវ៉ា ក៏​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ពូកែ​ម្នាក់​ផងដែរ។

Advertisement

នៅ​ក្នុង​ជំហាន​នៃ​ការ​ប្រកួត The Next Level Rap Star ជា​អ្នក​កែច្នៃ កាត់ដេរ​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​ផង​ដែរ។ នា​រាត្រី​ផ្ដាច់ព្រ័ត្រ​នោះ អ្នក​គាំទ្រ​ដឹង​យ៉ាង​ច្បាស់​ថា ឌីវ៉ា បាន​ឈ្នះ​ក្នុង​បេះដូង​អ្នក​គាំទ្រ​ទាំងអស់​គ្នា​រួច​បាត់​ទៅ​ហើយ ហើយ​មហាជន​ពិតជា​ស្ងើចសរសើរ​ពី​សម្ដែង​ដ៏​អស្ចារ្យ ព្រម​ជាមួយ outfit គ្មាន​អ្នក​ដូច។

សម្រាប់​ឈុត​ពណ៌​មាស​របស់ ឌីវ៉ា ដែល​ច្នៃ​យ៉ាង​ពិសេស និង​តែ​មួយ​គត់​សម្រាប់​ខ្លួនឯង​ ហើយ​ថែម​ទាំង​បញ្ចូល​ក្បាច់​ផ្កាភ្ញីខ្មែរ យ៉ាង​ល្អល្អះឲ្យ​ឈុតលេចធ្លោ​មួយ​កម្រិត​ទៀត។ មុន​ពេល​ដាក់ពាក្យ​ចូលរួម​ប្រកួត The Next Level Rap Star ឌីវ៉ា ជា​តារា​ចម្រៀង​ស្រាប់​រួច​ទៅ​ហើយ បទពិសោធន៍​នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី​រ៉េប​នេះ កាន់តែ​ធ្វើឲ្យ​នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​កាន់តែ​ច្រើន៕

រូបភាព៖ Chris Diva

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា