ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​ឃើញ​និង​បន្ត​ថែ​រក្សា។

Advertisement

ជាក់​ស្ដែងនា​ថ្ងៃ​ទី ២៦ ២៧ ២៨ និង ២៩ ខែ មីនា ឆ្នាំ ២០២៦ ខាង​មុខ រឿង​ចំនួន ៣ ដែល​ជា​ស្នាដៃ​ដឹក​នាំ​របស់​សមិទ្ធិករ​ឆ្នើម​ទសវត្សរ៍ ឆ្នាំ ១៩៦០ និង ១៩៧០ រូប​នេះ នឹង​ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា CIFF លើក​យក​មក​ចាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

ក្នុង​ន័យ​នេះ គឺ​ដើម្បី​បន្ត​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ក៏​ដូចជា​ការ​រំឭក​ទៅ​ដល់​ស្នាដៃ​របស់​វីរនារី​នៃ​សម័យ​មាស​នៃ​​ភាពយន្ត​ខ្មែរ។ ភាពយន្ត​ដែល​ត្រូវ​យក​មក​ចាក់​បញ្ចាំង​រួម​មាន៖ រឿង មួយ​ម៉ឺន​អាល័យ (និពន្ធ​ក្នុង​ឆ្នាំ ១៩៧០) , រឿង ថាវរី​មាស​បង (និពន្ធ​ឆ្នាំ ១៩៦៩) និង​រឿង ពេល​ដែល​ត្រូវ​យំ (និពន្ធ​ឆ្នាំ ១៩៧២)។

ខាង​ក្រោម​នេះ​ជា​ពេល​វេលា​និង​ទីតាំង​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្មែរ​ទាំង ​៣ ​រឿង៖

  • ថ្ងៃ​ទី ២៦ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅ​ទីលាន​បាល់​បោះ អគារ A នៃ​បរិវេណ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្រាប់​រឿង មួយ​ម៉ឺន​អាល័យ។
  • ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅ​មជ្ឈមណ្ឌល​បុប្ផាណា សម្រាប់​រឿង មួយ​ម៉ឺន​អាល័យ។
  • ថ្ងៃ​ទី ២៨ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា សម្រាប់​រឿង ពេល​ដែល​ត្រូវ​យំ។
  • ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០២៦ ម៉ោង ៧ យប់ នៅ​មជ្ឈមណ្ឌល​បុប្ផាណា សម្រាប់​រឿង ថាវរី​មាស​បង។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​ស្រី អួង កន់ធួក គឺ​ជា​សមិទ្ធិករ​ភាពយន្ត​ដ៏​ឆ្នើម​មួយ​រូប ក្នុង​ចំណោម​បណ្ដា​អ្នក​ដឹក​នាំ​បុរស​នា​សម័យ​យុគមាស ហើយ​លោក​ស្រី​ក៏​ត្រូវ​បាន​ប្រសិទ្ធិនាម​ជា វីរនារី​នៃ​សម័យ​ក្នុង​វិស័យ​យុគ​មាស​ផង​ដែរ៕

រូបភាព ៖ CIFF

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា