អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃទី១២ ខែមីនានេះ។

Advertisement

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បានបង្កជាទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅរដ្ឋ Minas Gerais ដែលជាបេះដូងនៃឧស្សាហកម្មកាហ្វេរបស់ប្រេស៊ីល។ គ្រោះមហន្តរាយនេះមិនត្រឹមតែលេបត្របាក់ជីវិតមនុស្សរាប់សិបនាក់ប៉ុណ្ណោះទេ តែថែមទាំងនាំឱ្យបានទិន្នផលកាហ្វេ Arabica បានធ្លាក់ចុះពី ១៥ ទៅ ២០ភាគរយផងដែរ។

ទោះបីជាកន្លងមក ធ្លាប់មានការរំពឹងថាទិន្នផលនឹងប្រសើរឡើងវិញនៅឆ្នាំនេះ ប៉ុន្តែសំណើមខ្លាំងពេកកាលពីខែកន្លងទៅ បានបង្កឱ្យមានជំងឺរាតត្បាតក្នុងចម្ការកាហ្វេកាន់តែធ្ងន់ធ្ងរ។

លោក Gareth Redmond-King មកពីអង្គភាពថាមពល និងអាកាសធាតុ (Energy and Climate Intelligence Unit) នៅចក្រភពអង់គ្លេស បានលើកឡើងថា តម្លៃកាហ្វេកិននៅចក្រភពអង់គ្លេសបានកើនឡើងប្រហែល ២៥ភាគរយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយសារផលប៉ះពាល់ពីអាកាសធាតុដ៏អាក្រក់ទៅលើទិន្នផលនៅក្នុងប្រទេសប្រេស៊ីល និងវៀតណាម។

លោកបានបញ្ជាក់ថា៖ “ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមិនត្រឹមតែគំរាមកំហែងដល់ជីវិតមនុស្សនៅប្រេស៊ីលប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបន្ថែមតម្លៃលើទំនិញប្រចាំថ្ងៃដែលយើងទិញក្នុងផ្សារទំនើបនៅចក្រភពអង់គ្លេស ចាប់តាំងពីបន្លែ ផ្លែឈើ រហូតដល់ចំណីសត្វ”។

ទន្ទឹមគ្នានេះ លោកស្រី Friederike Otto សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាកាសធាតុនៅ Imperial College London ដែលបានសិក្សាពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុបានព្រមានថា៖ “វាជារឿងសំខាន់ណាស់ដែលយើងត្រូវប្រយុទ្ធប្រឆាំងដើម្បីការពារការកើនឡើងនៃកម្ដៅ ទោះបីជាត្រឹមតែមួយភាគតូចនៃអង្សាសេក៏ដោយ។ រាល់ឆ្នាំដែលយើងយឺតយ៉ាវមិនបានខ្វាយខ្វល់ពីបញ្ហានេះ វានឹងកាន់តែបង្កើនហានិភ័យនៃអាកាសធាតុដ៏អាក្រក់បំផុត ដែលនឹងសម្លាប់ជីវិតមនុស្ស និងបំផ្លាញជីវភាពរស់នៅ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា