អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​ញញើត​ពី​កង​ទ័ព​សៀម។

Advertisement

ត្រឡប់​ទៅ​១​ឆ្នាំ​មុន ២៨ ឧសភា ២០២៥ ជា​ថ្ងៃ​បើក​ការ​ឈ្លាន​ពាន​ដំបូង​របស់​កង​ទ័ព​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា ពេល​នោះ​បាន​បណ្ដាល​ឱ្យ​កង​ទ័ព​ខ្មែរ​១​រូប​បាន​បាត់បង់​ជីវិត។ សោកនាដកម្ម​បាញ់​ប្រហារ​មិន​ញញើត​របស់​កង​ទ័ព​សៀម​មក​លើ​កម្ពុជា​បាន​បន្ត​ជា​ហូរហែ​រហូត​បណ្ដាល​ឱ្យ​កង​ទ័ព​និង​ពលរដ្ឋ​ស៊ីវិល​កម្ពុជា​បាន​បង់​ជីវិត​និង​រង​របួស ​(ទាំង​ធ្ងន់​និង​ស្រាល) ជា​ច្រើន។

ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​និង​តាម​ខេត្ត​ងាយ​រង​គ្រោះ​បាន​បង្ខំ​ចិត្ត​ទុក​ផ្ទះ​សម្បែង​ចោល​ស្វែង​រក​ទី​សុវត្ថិភាព​ដើម្បី​លាក់​ខ្លួន ពេលនោះ​ហើយជាពេលដែល​ផ្ទះ​គ្មាន​មនុស្ស​នៅ បាយ​ដាំ​គ្មាន​អ្នក​នៅ​ញ៉ាំ សាលា​គ្មាន​កូន​សិស្ស​ទៅ​រៀន តាម​ផ្លូវ​ផ្សារ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ​បែរ​ស្ងាត់​ជ្រងំ គ្រប់​ផ្ទះ​បិទ​ទ្វារ សល់​តែ​សំឡេង​សត្វ​ចិញ្ចឹម​ដែល​ម្ចាស់​មិន​អាច​យក​ទៅ​បាន។ មិន​តែ​ប៉ុណ្ណោះ ហេដ្ឋារចនាសម្ពន្ធ​ជា​ច្រើន​កន្លែង ផ្លូវ​ថ្នល់ វត្ត​អារាម ផ្សារ សាលារៀន ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​តា​ក្របី រួម​ទាំង​តា​មាន់​តូច​ធំ ជា​ពិសេស​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​ក្រោម​ស្នាដៃ​នៃ​គ្រាប់​បែក​ចង្កោម​របស់​កង​ទ័ព​សៀម។

ដូច្នេះ​ថ្ងៃ ២៨ ឧសភា ២០២៦ ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​រួបរួម​ជា​ធ្លុង​បង្កើត​កម្មវិធី «ដាស់​ស្មារតី​ជាតិ» ដើម្បី​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​បាន​ចងចាំ​នូវ​សោកនាដកម្ម​ឈ្លានពាន​ដណ្ដើម​ទឹកដី បាញ់​ប្រហារ សម្លាប់​មិន​រើស​មុខ មក​លើ​ពលរដ្ឋ​ស៊ីវិល​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​មិន​មាន​លទ្ធភាព​ស៊ូ មិន​មាន​អាវុធ​ក្នុង​ដៃ ដែល​នេះ​បង្ក​ជា​ស្លាក​ស្នាម​របួស​គ្មាន​ថ្ងៃ​សះ​ស្បើយ​សម្រាប់​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​របស់​កម្ពុជា។ ជា​រួម​សូម​ខ្មែរ​គ្រប់​រូប ប្រែ​ក្លាយ​តំណក់​ទឹក​ភ្នែក ដែល​ហូរ​ស្រក់​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» នា​ពេល​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​កម្លាំង​សាមគ្គី​ជាតិ រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​បន្ត​ការ​ពារ​ជាតិ​មាតុភូមិ​របស់​យើង​ទាំង​អស់​គ្នា៕

រូបភាព ៖ STPM & ក្រសួងមុខងារសាធារណៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា