ទោះមេធាវី P. Diddy ស្នើប្រាក់ ១លានដុល្លារ តុលាការនៅតែបដិសេធមិន​ឱ្យនៅក្រៅឃុំ ព្រោះខ្លាចលោកបង្កគ្រោះថ្នាក់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ទោះមេធាវី P. Diddy ស្នើប្រាក់ ១លានដុល្លារ តុលាការនៅតែបដិសេធមិន​ឱ្យនៅក្រៅឃុំ ព្រោះខ្លាចលោកបង្កគ្រោះថ្នាក់

ទោះមេធាវី P. Diddy ស្នើប្រាក់ ១លានដុល្លារ តុលាការនៅតែបដិសេធមិន​ឱ្យនៅក្រៅឃុំ ព្រោះខ្លាចលោកបង្កគ្រោះថ្នាក់

តុលាការមិនព្រមដោះលែងឱ្យ P. Diddy ស្ថិតនៅក្រៅឃុំ រហូតដល់ថ្ងៃកាត់ទោសនៅខែតុលា ឆ្នាំ ២០២៥ ដ្បិតមេធាវីរបស់តារារ៉េបរូបនេះបានព្យាយាមស្នើប្រាក់ លក្ខខណ្ឌ និងហេតុផលជាច្រើនទៅហើយក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Variety។

នៅថ្ងៃទី២ ខែកក្កដានេះ មេធាវីការពារក្តីបានស្នើសុំឱ្យតុលាការដោះលែង Sean Diddy Combs ជាមួយនឹងប្រាក់ធានាខ្លួន ១ លានដុល្លារអាមេរិក​ ដោយព្យាយាមធ្វើឱ្យតុលាការទុកចិត្តកូនក្ដីខ្លួន តាមរយៈការធ្វើការតេស្តស្វែងរកសារធាតុញៀន រឹតបន្តឹងការធ្វើដំណើរក្នុងសហរដ្ឋអាមេរិក និងរឹបអូសលិខិតឆ្លងដែនទៅហើយក្ដី ក៏ប៉ុន្តែតុលាការនៅតែបដិសេធនឹងសំណើនោះ ដោយខ្លាចថា ផលិតករ និងជាតារាចម្រៀងរូបនេះអាចនឹងបង្កគ្រោះថ្នាក់ដល់សង្គម។

ថ្វីបើទទួលបានការបដិសេធបែបនេះក្ដី​ មេធាវី​ដដែលបានព្យាយាមលើកហេតុផលថា តារាប្រុសវ័យ ៥៥ឆ្នាំមានហេតុផលពិសេសដែលគួរដោះលែងលោកឱ្យនៅក្រៅឃុំ ព្រោះតែលោកត្រូវមើលថែកូនៗ និងម្ដាយចំណាស់វ័យ ៨៥ ឆ្នាំ ដែលចង់ឱ្យកូនប្រុសមើលថែខ្លួន។

បន្ថែមពីនេះ មេធារីរបស់ P. Diddy ​ក៏បានស្នើសុំឱ្យតុលាការ ជួយផ្លាស់ប្ដូរការឃុំខ្លួន P. Diddy ​ទៅកាន់ពន្ធនាគារដែលមានច្បាប់ធូរស្រាលជាងមុន និងជាកន្លែងសម្រាប់អ្នកទោសជិតរួចផុតទោសស្នាក់នៅ ដោយអះអាងថា កូនក្ដីរបស់ខ្លួនជាអ្នកទោសដែលល្អ ចេះសម្របសម្រួលទៅនឹងកាលៈទេសៈ។

សារព័ត៌មាន NBC News បានចុះផ្សាយថា ក្នុងចំណោមការចោទប្រកាន់ទាំងអស់ តុលាការសហរដ្ឋអាមេរិកបានរកឃើញថា P. Diddy គឺបានល្មើសទៅនឹងបទល្មើសដឹកជញ្ចូនមនុស្សសម្រាប់សកម្មភាពពេស្យាចារ ក៏ប៉ុន្តែតុលាការមិនបានរកឃើញថា លោកល្មើសនឹងទោសធ្ងន់ដូចជា ការរំលោភបំពានផ្លូវភេទ ការបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន និងការផ្ដើមគំនិត ឬឃុបឃិតក្នុងការជួយដូរមនុស្សសម្រាប់ពេស្យាកម្មនោះទេ។

យ៉ាងណាមិញ មកទល់ពេលនេះ​តុលាការនៅតែបដិសេធ មិនព្រមដោះលែង P. Diddy ដោយសាវនាការ​រវាង​ចៅក្រម និង​ភាគីពាក់ព័ន្ធ ​មុន​ការ​កាត់​ទោសនឹងរៀបចំធ្វើឡើងនៅទី ៨ ខែ​កក្កដា វេលា​ម៉ោង ២ រសៀល ស្របពេលដែលសាលក្រមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៣ ខែតុលាខាងមុខ។

ក្នុងករណី តុលាការបានសម្រេចថា ម្ចាស់បទ Last Night ពិតជាមានកំហុសមែន លោកនឹងត្រូវជាប់ពន្ធនាគារចន្លោះពី ៥១ ដល់ ៦៣ ខែ ប្រមាណ ៤ ទៅ ៥ឆ្នាំ៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា