Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​ហើយ។

Advertisement

ថ្នីៗ នេះ «Kingdom Rising» ដែល​ជា​ខូលិកសិន​របស់​ស្ថាបនិក Drewe Taylor Designs បាន​បង្ហាញ​ប្រណីតភាព​របស់​ខ្លួន​នៅ​លើ​វេទិកា​បង្ហាញ​ម៉ូត Noir Fashion Week នៅ​ឯ​ទីក្រុង​ញូវយ៉ក។ សមិទ្ធផល​ដ៏​ប្រណិត​ដែល​កើត​ចេញ​ពី​ការ​ច្នៃ​ប្រឌិត និង​ការ​បំផុស​គំនិត​ដោយ​អ្នក​ជំនាញ​ផ្នែក​ឌីហ្សាញ​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ចូល​រួម ដ្បិត​មិន​មែន​ត្រឹម​ជា​ការ​ច្នៃ​ចេញ​នូវ​ម៉ូត​សម្លៀក​បំពាក់ តែ​បាន​បង្ហាញ​នូវ​ភាព​អស្ចារ្យ​នៃ​សិល្បៈ ​វប្បធម៌​ខ្មែរ អត្ថន័យ​ដ៏​ស្រស់​ស្អាត ដែល​មិន​ត្រឹម​ជា​គ្រឿង​ពាក់​លម្អ ប៉ុន្តែ​ជា​តំណាង​ឱ្យ​ភាព​រុងរឿង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​វប្បធម៌​ដែល​មាន​តាំង​ពី​យូរ​លង់​មក​ហើយ​របស់​ខ្មែរ។

ពិត​ណាស់ ផ្ដើម​ចេញ​ពី​ចិត្ត​ស្រលាញ់​និង​ចង់​បំផុស​ឱ្យ​ពិភពលោក​បាន​ស្គាល់​បាន​ស្គាល់​វប្បធម៌​ខ្មែរ Drewe Taylor បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​ការ​សិក្សា​ស្វែង​យល់ នៃ​ការ​ដាក់​បញ្ចូល​រចនាបថ​ខ្មែរ​នៅ​ក្នុង​សម្លៀក​បំពាក់ មិន​មែន​ជា​ការ​ងាយ​ស្រួល តែ Designer បរទេស​រូប​នេះ​អាច​ធ្វើ​បាន ហើយ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​លើ​ឆាក​អន្តរជាតិ​បាន​ទៀត​ផង៕

រូបភាព ៖ Drewe Taylor Designs

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា