សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន

សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន

ក្នុងឱកាសថ្ងៃខួបកំណើត ២៣ ឆ្នាំ Sunoo សមាជិក ENHYPEN បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ៥០ លានវ៉ុនប្រមាណជាង ៣២ ០០០ ដុល្លារដើម្បីជួយដល់កុមារដែលកំពុងមានជំងឺ។

Advertisement

យោងតាមមន្ទីរពេទ្យ Samsung Seoul នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ Sunoo សមាជិកក្រុមចម្រៀងបុរស​ ENHYPEN បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ៥០ លានវ៉ុនដើម្បីជួយសង្គ្រោះជីវិតកុមារកំពុងមានជំងឺ។ ជាមួយនឹងការបរិចា្ចគលើកនេះ ទឹកប្រាក់នៃការបរិច្ចាគរបស់ Sunoo ដល់មន្ទីរពេទ្យបានឡើងដល់ ២០០ លានវ៉ុន (ជិត ១៣ ម៉ឺនដុល្លារ) បើរាប់ពីឆ្នាំ ២០២៤ មកដល់ពេលបច្ចុប្បន្ននេះ។

ការបរិច្ចាគរបស់លោកនាលើកនេះមិនត្រឹមតែជាការធ្វើសប្បុរសធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការខិតខំជ្រោមជ្រែងផ្ដល់ជំនួយសង្គ្រោះទៅដល់អ្នកខ្វះខាត និងកំពុងមានតម្រូវការយ៉ាងពិតប្រាកដ។ ចាប់តាំងពីការបរិច្ចាគលើកដំបូងដោយសម្ងាត់នៅខែធ្នូ ឆ្នាំ២០២៤ ចំនួន ១០០ លានវ៉ុនទៅកាន់ «មូលនិធិសុភមង្គលអ្នកជំងឺ» របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាលសម្រាប់កុមារ និងក្មេងជំទង់ ធ្វើ​ឱ្យលោកយល់ឃើញថាខ្លួនមិនអាចមើលរំលង និងរឹតតែមិនអាចបោះបង់ចោលនូវកុមារដែលកំពុងជួបការលំបាកឡើយ ដូច្នេះហើយលោកក៏បានបន្ដផ្ដល់ជំនួយគាំទ្រដល់ការព្យាបាលកុមារតាំងពីពេលនោះមក។

ទន្ទឹមគ្នានឹងការបរិច្ចាគនាលើកនេះ សមាជិកវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា កុមារដែលកំពុងសម្រាកព្យាបាលជំងឺទាំងអស់ អាចស្រមៃមើលឃើញពីអនាគតដ៏ភ្លឺស្វាង»។ លោកបន្ដថា៖ «ខ្ញុំនឹងនៅតែបន្តចូលរួមក្នុងការចែករំលែកសេចក្តីស្រឡាញ់បែបនេះតទៅទៀត»។

ងាកមកក្នុងការងាររបស់ Sunoo វិញ ក្រុម ENHYPEN នឹងជួបជុំជាមួយអ្នកគាំទ្រសាជាថ្មីជាមួយនឹងសមាជិកក្រុម ៦ នាក់នៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ ជាមួយនឹងការចេញផ្សាយអាល់ប៊ុមខ្នាតតូច (Mini Album) ទី៨ របស់ពួកគេ ដែលមានចំណងជើងថា ‘THE SIN : BLISS’។ ការវិលត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីលើកនេះបានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនអន្ទះសារង់ចាំមើលយ៉ាងខ្លាំងព្រោះវាជាស្នាដៃដំបូងបង្អស់របស់ក្រុម បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធសមាជិកឡើងវិញ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា