បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ​មុខ​រ៉ាប់រង​ការ​ព្យាបាល វះកាត់ ដើម្បី​ឲ្យ​អ្នកគ្រូ​ជា​សះស្បើយ ហើយ​អាច​ទៅ​បង្រៀន​ដូច​ដើម​បាន។ អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​កាលពី​ឆ្នាំ ២០២៣ ល្បីល្បាញខ្លាំង ធ្លាប់​ជា​បេក្ខភាព​បវរកញ្ញាតំណាង​ឲ្យខេត្ត​ស្ទឹងត្រែង ហើយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ដោយសារ ​ការ​តស៊ូ​មិន​ចុះចាញ់ ព្រោះ​បណ្ដើរ​ម៉ូតូ​អស់​សាំង​នៅ​តាម​ផ្លូវ​ពេល​ទៅ​យក​ឈុត អំឡុង​កាល​ពេល​ប្រកួត​ប្រជែង​​។

Advertisement

ក្រោយ​ប្រកួតប្រជែង​សម្រស់ ២ ឆ្នាំកន្លងទៅ ម៉ូវ សុផាន់ តស៊ូ​ដើម្បី​ប្រឡងធ្វើ​​ជា​គ្រូ បាន​ជោគជ័យ​ពិតមែន។ ដូច​ពាក្យគេតែងនិយាយ​ថា ជីវិតជាការតស៊ូ ដោយ​ក្រោយ​កាល​ប្រកួត​ឆ្នាំ ២០២៣ ទោះ​មិន​បាន​លទ្ធផល​អ្វី តែ​នាង​បាន​ខិតខំ​រៀន និង​ប្រឡង​ជាប់​គ្រូ​កិច្ច​សន្យា កាលពី​ឆ្នាំ ២០២៥ ដែល​ជា​អាជីព​ល្អ សមរម្យ និង​មាន​កិត្តិយស​ក្នុង​សង្គម​មិន​បាន​ប៉ុន្មាន​ផង ម៉ូវ សុផាន់ ក៏​បន្ត​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត។

ដោយ​អ្នកគ្រូ សុផាន់ ត្រូវ​បាន​រក​ឃើញ​ថា ខ្សោយ​​តម្រងនោម, ជាតិ​ពុល​ឡើង​ខ្លាំង​ក្នុង​តម្រងនោម, ទឹក​ដក់​ក្នុង​ពោះ និង​ក្រលៀន​ស្រពោន ដែល​តម្រូវ​ឲ្យ​ត្រូវ​លាង​ឈាម ដើម្បី​អាច​រស់រាន​មាន​ជីវិត​បន្ត​បាន។ នៅ​ពេល​អស់​លទ្ធភាព​ក្នុង​ការ​ចំណាយ​ព្យាបាល អ្នកគ្រូ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ សូម​ជួយ​ដល់​ខ្លួន​ផង ព្រោះ​អ្នកគ្រូ​នៅ​ចង់​បន្ត​ជីវិត និង​បង្រៀន​ក្មេង​ៗ ឲ្យ​កាន់តែ​មាន​អនាគត​ភ្លឺស្វាង​ថែម​ទៀត។

ក្រោយ​ឃើញ​ការ​អំពាវនាវ​របស់​អ្នកគ្រូ ម៉ូវ សុផាន់ ហើយ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី នៅ​យប់​ថ្ងៃ ១៧ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ​ បាន​ប្រកាស​ទទួល​រ៉ាប់រង​ក្នុង​ការ​ព្យាបាល​ទាំង​ស្រុង ជំងឺ​ខូច​តម្រង​នោម​ដំណាក់កាល​ចុង​ក្រោយ របស់​អ្នកគ្រូ ម៉ូវ សុផាន់។ មិន​តែ​ប៉ុណ្ណោះ​រដ្ឋមន្ត្រី​ ក្រសួង​មុខ​ងារ​សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា “បន្ទាប់ពី​ក្រុម​ការងារ​បាន​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ថ្ងៃនេះ​ខ្ញុំ​បាន​ខល​ដើម្បី​សួរ​សុខ​ទុក្ខ​អំពី​អាការៈ និង​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​ប្អូន​ស្រី​ផ្ទាល់។ ក្នុង​នោះ ប្អូន បាន​ឆ្លើយតប​ដោយ​រៀបរាប់​ថា ពី​ដើមទី​មក​មាន​អាការៈ​ខ្លះ​ដែរ តែ​ពុំ​សូវ​ជា​បាន​ចាប់​អារម្មណ៍ និង​តាមដាន​ឱ្យ​បាន​ដិតដល់ ប៉ុន្តែ​លុះ​ដល់​ប្រហែល​រយៈពេល​២ ខែ​ចុង​ក្រោយ​នេះ អាការៈ​មាន​ការ​វិវត្ត ហើយ​បន្ទាប់ពី​បាន​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ទើប​បាន​ដឹង​ច្បាស់​ពី ស្ថានភាព​ជំងឺ​ជាក់ស្ដែង​ស្ថិត​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន។ ដូចដែល សម្ដេច​តេជោ បាន​មាន​ប្រសាសន៍​ថា សម្ដេច នឹង​ទទួល​រ៉ាប់រង​លើ​ការ​ព្យាបាល​ទាំង​ស្រុង​ដល់​ប្អូនស្រី រូប​ខ្ញុំ​ផ្ទាល់​រួម​នឹង​សហការី នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ព្រម​ទាំង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ជួយ​សម្របសម្រួល និង​ពិគ្រោះ​យោបល់​ជា​បន្តបន្ទាប់ លើ​ដំណោះស្រាយ​នៃ​ការ​ព្យាបាល​របស់​ប្អូន​ស្រី​”។

ជីវិត​អតីត​បវរកញ្ញា​រូប​នេះ កម្សត់​ខ្លាំង​ណាស់ កាល​ប្រកួតប្រជែង​សម្រស់ ពេល​ទៅ​យក​ឈុត​ទៅ​ប្រកួត ម៉ូតូ​បែរ​ជា​អស់​សាំង​តាម​ផ្លូវ និង​ត្រូវ​បណ្ដើរ ហើយ​មិត្ត​ភក្តិ​ក៏​ថត​បង្ហោះ​ជួយ​លើក​ទឹក​ចិត្ត​ពី​ការ​តស៊ូ​ប្រឹងប្រែង​មិន​ចុះចាញ់​ការ​លំបាក​ឡើយ​” ដោយ​ពេលនោះ​មាន​ការ​គាំទ្រ និង​ស្គាល់​ច្រើន៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា