Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈរួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027 នៅឯ The Frick Collection ដែលជាសារមន្ទីរសិល្បៈដ៏ល្បីល្បាញនាចំកណ្ដាលទីក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែឧសភា។

Advertisement

ទីតាំងនេះត្រូវបានច្នៃប្រឌិតឱ្យក្លាយជាផ្ទាំងទស្សនីយភាពខាងក្រោយនៃរាត្រីម៉ូដសម្លៀកបំពាក់ ដែលបានរំលេចបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងសិល្បៈ ស្ថាបត្យកម្ម និងពិភពនៃការធ្វើដំណើរ ដឹកនាំដោយ Felix ក្រុម Stray Kids, Zendaya, Emma Stone, Liu Yifei, Hoyeon, Anne Hathaway, Emily Blunt រួមទាំងភ្ញៀវកិត្តិយសមកពីចម្រុះវិស័យ។ តារាម្នាក់ៗបានបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងឈុតសម្លៀកបំពាក់របស់ Louis Vuitton ដោយបានឆ្លុះបញ្ចាំងពីមន្តស្នេហ៍របស់ប្រ៊េនតាមរយៈស្ទីលប្លែកៗពីគ្នា ចាប់តាំងពីភាពស៊ីវិល័យបែបសម័យទំនើប ភាពប្រណីតគ្មានថ្ងៃហួសសម័យ រហូតដល់ម៉ូដសម្លៀកបំពាក់បែបអនាគត ដែលជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់អ្នកច្នៃម៉ូដ Nicolas Ghesquière។

យោងតាមទស្សនាវដ្តី Vogue បានឱ្យដឹងថា ការបង្ហាញម៉ូដសម្លៀកបំពាក់ Cruise 2027 របស់ Louis Vuitton លើកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការអបអរសាទរចំពោះវប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ ដោយលោក Nicolas Ghesquière បានប្រើប្រាស់លំហរចនាបថ Beaux-Arts នៃសារមន្ទីរ The Frick Collection ដើម្បីបង្កើតជាទំនាក់ទំនងគ្នារវាងហ្វេសិនក្នុងអតីតកាល និងអនាគតកាល។

ជាមួយគ្នានេះដែរ សារព័ត៌មាន WWD បានកត់សម្គាល់ថា វត្តមានរបស់តារាចម្រៀង Felix មកពីក្រុម Stray Kids និងតារាសម្ដែងស្រី Zendaya បានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធឌីជីថល។ រូបភាពរបស់ពួកគេនៅក្នុងឈុតសម្លៀកបំពាក់ដែលរចនាឡើងជាពិសេសពី Louis Vuitton បានបង្ហាញពីការរួមបញ្ចូលគ្នានៃឥទ្ធិពលតន្ត្រី K-pop និងវិស័យភាពយន្តហូលីវូដ នៅក្នុងពិភពម៉ូដលំដាប់ខ្ពស់ ៕

Felix

Zendaya

Emma Stone

Liu Yifei

Hoyeon

Anne Hathaway

Emily Blunt

Chase Infiniti

Cate Blanchett

Jennifer Connelly

Hannah Einbinder

Iris Law

Chloë Sevigny

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា