ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​បារមីហើយ។

Advertisement

កាលពី​រាត្រី​ថ្ងៃ ១ ខែ​ឧសភា ឆ្នាំ ២០២៦ តារា​ប្រុស​វ័យ​ក្មេង​ដែល​មកពី​ខេត្ត​ព្រៃវែង​រូបនេះ បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​កម្មវិធី​ប្រឡង​រ៉េប​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ The Next Level: RapStar។ គ្រាន់តែ​បទ «តម្លៃ» នៃ​ការ​ចូលរួម​ប្រឡង​ដំបូង​របស់ JAYX ធ្វើឲ្យ​លោក​ឆក់​បាន​ការ​គាំទ្រ​ខ្លាំង​បាត់​ទៅ​ហើយ។

JayX កាន់តែ​ទទួល​បាន​ភាព​ល្បាញល្បី ពេល​ឈាន​មក​ដល់​វគ្គ “ភាពជាខ្មែរ/Khmerness” បេក្ខភាព​ម្នាក់​នេះ​បាន​លើក​យក​​បទ «ស្រែ/Rice Field» ពិតជា​មាន​ន័យ និង​ជា​ការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ ផ្អើល​អស់​មហាជន សូម្បី​តែ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ ក៏​ភ្ញាក់ផ្អើល​ដែល​យុវជន​ជំនាន់​ក្រោយ​រូប​នេះ មាន​គំនិត​ឈ្លាសវៃ និង​បាន​លើក​ឡើង​បញ្ហា​ស្រូវ​អង្ករ​នេះ​ឡើង​មក។

ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ JayX កាន់តែ​ធ្វើ​ល្អ រហូត​អាច​កាន់​ពាន The Next Level: RapStar រដូវកាល​ទី១ ហើយ​កាលពី​ថ្ងៃ ១០ ខែ​មិថុនា ឆ្នាំ ២០២៦ ផលិតកម្មបារមី បាន​ប្រកាស​ពី​ការ​នាំ​យក​កំលោះ​ខេត្ត​ព្រៃវែង​រូបនេះ ជា​តារា​របស់​ផលិត​កម្ម។

ថ្មី​ៗ​នេះ JayX បាន​បង្ហាញ​សកម្មភាព​នៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​ឲ្យ​ចាស់ទុំ លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ត្រូវ​បាន​ផលិតកម្មបារមីប្រកាស​ក្លាយ​ជា​តារាពេញ​សិទ្ធិ។ ខុម យ៉ុងជេ ដែល​ជា​អតីត​កម្មករ​រោងចក្រ បាន​ប្រើ​សមត្ថភាព​ពិត ត្រឡប់​ជីវិត​ក្លាយជា​ Rapstar ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង។

អ្នក​គាំទ្រ​រង់ចាំ ខុម យ៉ុងជេ បញ្ចេញ​បទ​ចម្រៀង​ថ្មី ក្នុង​នាម​ជា​តារា​ចម្រៀងពេញលេញម្ដង នឹង​មាន​អ្វី​អស្ចារ្យ​ថ្មី​ថែម​ទៀត​ទៅ បើ​កាលនៅ​ជា​បេក្ខភាព JayX បាន​ធ្វើឲ្យ​អ្នក​គាំទ្រ និង​អ្នក​មិន​ធ្លាប់​ស្ដាប់​បទ ហ៊ីបហប ក៏ស្ដាប់ដែរ៕

រូបភាព៖ The Next Level: Rapstar

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា