អតីតសមាជិក EXO Luhan សង្ស័យត្រូវគ្នាជាមួយមិត្តស្រីវិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែកគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតសមាជិក EXO Luhan សង្ស័យត្រូវគ្នាជាមួយមិត្តស្រីវិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែកគ្នា

អតីតសមាជិក EXO Luhan សង្ស័យត្រូវគ្នាជាមួយមិត្តស្រីវិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែកគ្នា

ក្រោយពីមានព័ត៌មានលេចឮជាអំពីការបែកបាក់គ្នាកាលពីឆ្នាំមុន ពេលនេះមានរបាយការណ៍ថ្មីបានឱ្យដឹងថា អតីតសមាជិកក្រុម EXO Luhan និងតារាសម្តែងស្រី Guan Xiaotong បានភ្ជាប់ទំនាក់ទំនងស្នេហា ៨ ឆ្នាំឡើងវិញ និងកំពុងណាត់ជួបគ្នាដោយស្ងាត់ៗ។

Advertisement

យោងតាមសារព័ត៌មាន Sanli News កាលពីថ្ងៃទី ១៦ ខែមីនា បានឲ្យ​ដឹង​ថា គូស្នេហ៍ដែលធ្លាប់មានពាក្យចចាមអារ៉ាមថាបានបែកគ្នាកាលឆ្នាំមុននេះ បានខិតខំកែខៃទំនាក់ទំនង និងវិលមករកគ្នាវិញហើយ។ រំឭកទៅកាលពីឆ្នាំ ២០១៧ អ្នកទាំងពីរបានសម្រេចចិត្តប្រកាសអំពីទំនាក់ទំនងជាសាធារណៈជាលើកដំបូងទោះបីជាមានគម្លាតអាយុ ៧ ឆ្នាំក៏ដោយ។ ចាប់តាំងពីការប្រកាសអ្នកទាំងពីរត្រូវរងនូវពាក្យរិះគន់ និងពាក្យចចាមអារ៉ាមថាបែកបាក់គ្នាជាច្រើនលើកច្រើនសារ។

កាលខែកុម្ភៈ ឆ្នាំ ២០២៥ ភ្នាក់ងាររបស់ Luhan ក៏បានចេញសេចក្ដីថ្លែងការណ៍មួយឆ្លើយតបនឹងពាក្យចចាមអារ៉ាមមិនពិតទាំងនេះ។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថានឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបង្កើតពាក្យចចាមអារ៉ាមនានាដែលមានខ្លឹមសារបរិហារកេរ្ដិ៍ធ្វើឱ្យប៉ះពាល់ដល់តារាប្រុសរូបនេះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់ចំៗអំពីស្ថានភាពស្នេហារបស់លោក និងមិត្តស្រីនោះឡើយ។

រហូតមកដល់ខែកញ្ញា ឆ្នាំមុន ក៏នៅតែ​មានព័ត៌មានបានលេចឮថាគូស្នេហ៍មួយគូនេះ បានបញ្ចប់ទំាក់ទំនង​ស្នេហារបស់ពួកគេជាផ្លូវការ ក្រោយស្រឡាញ់គ្នាអស់រយៈពេល ៨ ឆ្នាំ។ យោងតាមសារព័ត៌មាន Allkpop ក្រោយពីបែកបាក់គ្នា អ្នកទាំងពីរក៏បានបែងចែកភាគហ៊ុនក្រុមហ៊ុនរួមគ្នាអំឡុងពេលប្រគំតន្រ្ដីរបស់ Luhan និងគម្រោងរឿងរបស់ Guan Xiaotong ដែលធ្វើឱ្យមហាជនជឿថាការបែកផ្លូវគ្នាគឺជាការពិតទាំងស្រុង។

គួរបញ្ជាក់ផងដែរថា ​ Luhan បានបង្ហាញខ្លួន​ជាលើកដំបូងក្នុងនាមជាសមាជិក EXO ក្នុងឆ្នាំ ២០១២។ ក្រោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសកូរ៉េត្បូង និងប្រទេសចិនក្នុងដំណើរជីវិតជាតារាខេប៉ុប រឿងរកាំរកូស និងជម្លោះផ្លូវច្បាប់ជាមួយផលិតកម្ម SM ក៏បានកើតឡើងដែលធ្វើឱ្យលោកត្រូវចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកក៏វិលត្រលប់មកប្រទេសកំណើតវិញហើយបន្ដអាជីពជាសិល្បករទោលមកពេលបច្ចុប្បន្ន៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា