ភ្ញាក់ផ្អើលពេញ K-pop! Heesung សមាជិក Enhypen ប្រកាសចេញពីក្រុម ដើម្បីបន្តអាជីពជាសិល្បករទោល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្ញាក់ផ្អើលពេញ K-pop! Heesung សមាជិក Enhypen ប្រកាសចេញពីក្រុម ដើម្បីបន្តអាជីពជាសិល្បករទោល

ភ្ញាក់ផ្អើលពេញ K-pop! Heesung សមាជិក Enhypen ប្រកាសចេញពីក្រុម ដើម្បីបន្តអាជីពជាសិល្បករទោល

ភ្នាក់ងារ Belift Lab បានប្រកាសជាផ្លូវការនូវការចាកចេញរបស់ Heeseung ពីក្រុម Enhypen បន្ទាប់ពីមានការពិភាក្សាយ៉ាងដិតដល់អំពីទិសដៅអនាគត និងគោលដៅតន្ត្រីរបស់សមាជិករូបនេះ។ តាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំណងគោរពដល់បំណងប្រាថ្នារបស់ Heeseung ដែលចង់ដើរលើវិថីតន្ត្រីផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ទោះបីជាព័ត៌មាននេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងណាក៏ដោយ។

Advertisement

ក្នុងសារផ្ញើជូនអ្នកគាំទ្រ Heeseung ផ្ទាល់ក៏បានរំលឹកពីពេលវេលាដ៏មានតម្លៃរយៈពេលប្រាំមួយឆ្នាំកន្លងមកជាមួយក្រុម និងបានសម្តែងការសោកស្តាយចំពោះការធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ។ លោកបានបញ្ជាក់ថា ខ្លួនបាននឹងកំពុងរៀបចំគម្រោងតន្ត្រីផ្ទាល់ខ្លួនជាយូរមកហើយ ហើយសន្យថានឹងត្រលប់មកវិញក្នុងនាមជាសិល្បករទោលជាមួយនឹងសមត្ថភាពដែលកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា Enhypen គឺជាក្រុមដែលកើតចេញពីកម្មវិធី “I-Land” ក្នុងឆ្នាំ ២០២០ ហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងតាមរយៈបទចម្រៀងល្បីៗជាច្រើនចាប់តាំងពីការបង្ហាញខ្លួនដំបូងមក៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា