ហ៊ូអ៊ីន ហ្វាង់ ចូល K've entertainment បានជួប និងលេង Trend រាំជាមួយព្រះនាង ជេនណា ភ្លែត

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ូអ៊ីន ហ្វាង់ ចូល K've entertainment បានជួប និងលេង Trend រាំជាមួយព្រះនាង ជេនណា ភ្លែត

ហ៊ូអ៊ីន ហ្វាង់ ចូល K've entertainment បានជួប និងលេង Trend រាំជាមួយព្រះនាង ជេនណា ភ្លែត

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀងនៅ​ខ្មែរ​តែ​សញ្ជាតិ​កូរ៉េ ហ៊ូអ៊ីន ហ្វាង់ ទើបតែ​ចុះ​ហត្ថលេខា​ជា​សមាជិក K’ve entertainment ដែល​ក្នុង​នោះ​មាន​​សិល្បករ​ខ្មែរ​ជាច្រើន​វ័យ​ក្មេង ថែម​ទាំង​ទេពកោសល្យ​ពេញ​ខ្លួន មិន​ថា​ច្រៀង​រាំ​នោះ​ឡើយ និង​សម្ដែង។

Advertisement

ក្នុង​នោះក៏មាន​​ព្រះនាង នរោត្តម ជេនណា ក៏​ជា​សមាជិក​គ្រួសារ K’ve ផងដែរ ហើយ​គ្រាន់តែ​ចូល K’ve entertainment ភ្លាម បេក្ខភាពលេចធ្លោ The Voice Cambodia រដូវកាលទី ៣ ហ៊ូអ៊ីន ហ្វាង់ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល ដោយ​ចេញ​វីដេអូ​រួម​គ្នា​រវាង​នាង និង​សែ​រាជវង្ស ដែល​ជា​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ក្នុង​ប្រទេស​កម្ពុជា។

ហ៊ូអ៊ីន ហ្វាង់ និង​ព្រះនាង នរោត្តម ជេនណា បាន​លេង Challenge បទ «មែនឬលេង» ដែល​ជា​បទ​ចម្រៀង​របស់​ទ្រង់ ជេនណា ផ្ទាល់ ហើយ​ក៏​ជា​បទ​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ផង​ដែរ។ វីដេអូ​រួម​គ្នា​រវាង​ព្រះនាង ជេនណា និង​តារា​ចម្រៀង​ខ្មែរ សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ហ៊ូអ៊ីន ហ្វាង់ ធ្វើឲ្យ​អ្នក​គាំទ្រ​រំភើប​ខ្លាំង។

គ្រាន់តែ​វីដេអូ Challenge បទ «មែនឬលេង» ខ្លី​ត្រឹម ១៥ វិនាទី​ដែល​បង្ហោះ​លើ Facebook Page ផ្លូវការ​របស់ ហ៊ូអ៊ីន ហ្វាង់ មាន​អ្នក​មើល​រហូត​ទៅ​ដល់​ជាង ១ លាន​នាក់​ហើយ និង​អ្នក​ចុច Like ជាង ១០ ម៉ឺន​នាក់​ឯណោះ។

អ្នក​គាំទ្រ​របស់ ព្រះនាង នរោត្តម ជេនណា និង ហ៊ូអ៊ីន ហ្វាង់ បាន​បញ្ចេញ​មតិ​ដូច​ៗ​គ្នា​ថា តារា​ចម្រៀង​របស់ K’ve entertainment ពិត​ជា​ស្រស់​ស្អាត និង​ពូកែ​ដូចគ្នា ហើយ​ក៏​ចង់​ឲ្យ​តារា​ចម្រៀង​រួម​ទ្រនំ​ទាំង ២ មាន​ចម្រៀង ឬ​សម្ដែង​រួម​គ្នា​ផងដែរ៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា