បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍ ងាក​មើល​ទៅ​នាង​សឹង​គ្រប់​គ្នា។

Advertisement

អ្នក​ដំណើរ និង​ម្ចាស់​ស្រុក​ពេល​ឃើញ អ៊ិន លក្ខិណា គ្រង​ឈុត​ស្បៃ​ដើរ​តាម​ដង​ផ្លូវ បាន​ចោល​ក្រសែភ្នែក​តាម​មើល​កញ្ញា​មិន​ដាច់​ឡើយ ដោយសារ​តែ​សម្រស់ និង​ភាព​ប្លែក​ភ្នែក​នៃ​សម្លៀកបំពាក់​ដែល​ប្រណីត ព្រម​ទាំង​ស្ថិត​នៅ​លើ​រាងកាយ​ស្រឡូន​ខ្ពស់​ស្រឡះ មើល​ហើយ​មិន​ចេះ​ណាយ។

Top 10 Miss Cosmo 2024 រូប​នេះ​បង្ហាញស្នាម​ញញឹមយ៉ាង​ស្រទន់ និង​ស្រស់​ស្រាយ ហាក់​ធ្វើឲ្យ​កញ្ញា​ព្រម​ដូច​ទេព​ធីតា ដោយ​សារ​ឈុត​ដ៏​ស្អាត និង​ស្ទាយ​ដើរ​ដ៏​សមសួម​សម​នារី​ខ្មែរ។

ទង្វើ អ៊ិន លក្ខិណា ទទួល​បាន​ការ​សរសើរ ក៏​ដូចជា​ហ្វេន​នៅ​ទី​នោះ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​កញ្ញា​ជា​បរវរកញ្ញា និង​តារា​បង្ហាញ​ម៉ូដ​ខ្មែរ ដែល​មាន​ទីផ្សារ​នៅ​ទី​នោះ​ស្រាប់។ ដូចនេះ​ច្បាស់​ណាស់​ថា​​នឹង​ធ្វើឲ្យ​សាសន៍​ដទៃ​បាន​ស្គាល់​ពី​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ​មួយ​នេះ នោះ​គឺ​ឈុត «ស្បៃ» នេះ​តែម្ដង។

មួយ​រយៈ​នេះ បវរកញ្ញា​ខ្មែរ​ជាច្រើន​បាន​នាំ​គ្នា​ផ្សព្វផ្សាយ​ពី​ឈុត​ស្បៃ​ខ្មែរ​ដ៏​ស្រស់​ស្អាត ទៅ​តាម​ប្រទេស​ដែល​បាន​ទៅ​ដល់។ ជាក់ស្ដែង​ថ្មី​ៗ​នេះ កុយ អេនណា បាន​យក​ឈុត​ស្បៃ និង​សំពត់​ចរបាប់ និង​បាន​ទ្រង់​គ្រឿង​បុរាណ​ផ្សេង​ៗ​ជាច្រើន ទៅ​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក ហើយ​មុន​នេះ​បន្តិច លក្ខិណា ក៏​បាន​បង្ហាញ​សកម្មភាព​នោះ​ដូច​គ្នា​នៅ​ប្រទេស​វៀតណាម៕

រូបភាព៖ In Leakana

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា