បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

ព្រះនាង នរោត្តម ជេនណា បាន​ចូល​រួម​ពិធី​សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ « អង្កេតលើវាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង» នៃ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

Advertisement

បង្ហាញ​វត្តមាន​នៅ​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ថ្មី​ៗ​នេះ ព្រះនាង ជេនណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ និង​បន្ថែម​ដោយ​ការ make up បែប​ស្រាល​ៗ ស្រស់​ស្អាត​របៀប​ធម្មជាតិ ហើយ​ក៏​ស័ក្តិសម​នឹង​រូប​សម្បត្តិ​ស្រគត់ស្រគំ​របស់​ព្រះនាង​ខ្មែរ​អង្គ​នេះ​ទៀត​ផង។ អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា ព្រះនាង នរោត្តម ជេនណា កាន់តែ​ស្រស់​ស្អាត ចម្រើនលូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ព្រះនាង ជេនណា នៅតែ​ស្រស់ស្រាយ ស្រស់​ពព្រាយ ស្នាម​ញញឹម​យ៉ាង​ស្រស់ស្រាយ ពេល​បាន​ដើរ​មើល​ឃើញ​រូបភាព​សម្ដេច​តា និង​រូបថត​អនុស្សាវរីយ៍​ជាច្រើន​ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។ ក្នុង​ដំណើរ​ស្វាហាប់ នឹងន តែ​ប្រកប​ដោយ​ភាព​ទន់ភ្លន់ ព្រះនាង ជេនណា ពិត​ជា​អស្ចារ្យ​សម​ជា​ខត្តិយៈ​ត្រកូល។

សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ក្រោមចំណងជើង​“អង្កេតលើវាក្យសព្ទ៖ពេល​ភាសាខ្មែរ​ជួប​ភាសា​បារាំង” នៃ​សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់ធនាគារជាតិនៃកម្ពុជា នៅ​
រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ ២១ ខែ​មិថុនា ឆ្នាំ២០២៦ កន្លង​ទៅ។

មិន​តែ​ប៉ុណ្ណោះ​ក៏​​មាន​ការ​អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យ​ឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖


១. បង្ហាញពីការវិវឌ្ឍនៃវាក្យសព្ទសេដ្ឋកិច្ច និងរូបិយវត្ថុ៖ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងការរីកចម្រើននៃភាសាខ្មែរ ក្នុងការបង្កើត និងបង្កើតថ្មីនូវពាក្យបច្ចេកទេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ តាមរយៈអន្តរកម្មជាមួយភាសាបារាំង រហូតមកដល់បច្ចុប្បន្ន។


២.ការអប់រំ និងការស្រាវជ្រាវបែបប្រវត្តិសាស្ត្រ៖ ផ្តល់ជាប្រភពចំណេះដឹង និងការយល់ដឹងជាសាធារណៈ ជាពិសេសសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ឱ្យបានយល់ដឹងពីរបៀបដែលភាសាទាំងពីរបានជះឥទ្ធិពល និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបរិបទនយោបាយ សង្គម និងពាណិជ្ជកម្ម។


៣. ការអបអរសាទរចំណងមិត្តភាព និងវប្បធម៌៖ ចូលរួមចំណែកក្នុងការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ព្រមទាំងការគាំទ្រដល់សហគមន៍និយាយភាសាបារាំង (Francophonie)៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា