Jennie នៅតែជាបុគ្គលលេចធ្លោក្នុងកម្មវិធី Chanel ជាមួយ Fashion ថ្មីប្លែកភ្នែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jennie នៅតែជាបុគ្គលលេចធ្លោក្នុងកម្មវិធី Chanel ជាមួយ Fashion ថ្មីប្លែកភ្នែក

Jennie នៅតែជាបុគ្គលលេចធ្លោក្នុងកម្មវិធី Chanel ជាមួយ Fashion ថ្មីប្លែកភ្នែក

តារាចម្រៀងលំដាប់ពិភពលោក Jennie បានអង្រួនកម្មវិធីបង្ហាញម៉ូដ Chanel Fall 2026 Ready-to-Wear Show នៅទីក្រុងប៉ារីស។ នាងបានជ្រើសរើសសម្លៀកបំពាក់បែបទំនើបដែលខុសប្លែកពីឈុត Tweed បុរាណ។ យោងតាម W Magazine សម្រាប់ការបង្ហាញម៉ូដក្រោមការដឹកនាំរបស់លោក Matthieu Blazy លើកនេះ Jennie បានជ្រើសឈុតអាវក្រៅ និងសំពត់សំណាញ់ពណ៌ខ្មៅមានឌិនជាមួយអង្កាំពណ៌បៃតង លម្អបន្ថែមជាមួយគ្រឿងលម្អបែប 3D កាន់តែផ្ដល់នូវអារម្មណ៍ស្រាលស្រទន់ និងទាន់សម័យបំផុត។

Advertisement

អ្វីដែលកាន់តែពិសេសនោះ នាងបានរួមបញ្ចូលគ្នានូវ fashion សម្លៀកបំពាក់បែប Sheer (ស្ដើង) ជាមួយនឹងខោអាវក្នុងពណ៌ខ្មៅ និងការទម្លាក់ចង្កេះសំពត់ឱ្យទាបតាមបែបផែនទសវត្សរ៍ឆ្នាំ ២០០០។រូបរាងដ៏ទាក់ទាញនេះត្រូវបានបំពេញបន្ថែមដោយគ្រឿងតុបតែងយ៉ាងប្រណិតរួមមានកាបូបស្បែកពណ៌ក្រហម និងស្បែកជើងកែងខ្ពស់ដែលមកពីប្រេន Chanel ពេញមួយតួខ្លួន។

គួរឱ្យដឹងផងដែរ ចាប់តាំងពីលោក Matthieu Blazy ឡើងកាន់តំណែងជាអ្នកដឹកនាំផ្នែកច្នៃប្រតិដ្ឋមក Jennie តែងតែបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអនាគតរបស់ Chanel ដែលនាំមក​ភាពច្នៃប្រ​តិដ្ឋ និងភាពក្មេងវ័យចូលទៅក្នុងម៉ាកយីហោលំដាប់ខ្ពស់មួយនេះ។ ការបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងនាមជា “Human Chanel” នេះ បានបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពរបស់នាងក្នុងកា​របត់បែន fashion បែបបុរាណឱ្យក្លាយជាភាពស៊ីវិល័យសម្រាប់សម័យកាលថ្មី៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា