សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

Haruto ដែល​ជា​សមាជិក TREASURE និង​ជា​ក្រុម K-Pop ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ បាន​ចាប់​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូន​ខ្មែរ ដែល​បកស្រាយ​ដោយ N.John តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​នៅ​កម្ពុជា ឬ cam-Teume។

Advertisement

កាលពី​ម្សិលមិញ Haruto ដែល​ជា​ជនជាតិ​ជប៉ុន​បាន Live ជជែក​គ្នា​លេង​ហើយ​ក៏​មាន Teume បាន​ណែនាំ​ឲ្យ ​តារា​រ៉េប​វ័យ ២១ ឆ្នាំ​រូប​នេះ​ស្ដាប់​បទ «Pop Out» របស់ N.John រួច លោក​ក៏​ចូល​ទៅ​មើល​លើ YouTube។ ក្រោយ​ស្ដាប់​ហើយ Ruto ក៏​និយាយ​ថា​ដូច​ធ្លាប់​ឮ​បទ​នោះ​ដែរ (សំដៅ​បទ Pop Out) ហើយ Haruto ក៏​បាន​អរគុណ Teume ដែល​ណែនាំ​បទ​នោះ​ផង​ដែរ។

កាលពី​មួយ​រយៈ​មុន Ahyeon ជា​សមាជិក​ក្រុម​ចម្រៀង K-Pop នារី BabyMonster និង​ជា​តារា​ចម្រៀង​ស្រី​ជ្រកកោន​ក្រោម​ទ្រនំ YG Entertainment ក៏​បាន​រាំ challenges លេង​បទ “Pop Out” បទល្បីរបស់ N.John ផង​ដែរ។ កាល​ពី​ថ្ងៃ ២២ ខែ​មីនា ឆ្នាំ ២០២៦ ​ដដែល Niki ដែល​ជា​សមាជិក ENHYPEN ក៏​បាន challenges បទ​នោះ​ដូចគ្នា។

ចូល​មក​ដល់​​ថ្ងៃ ២៣ ខែ​មីនា ឆ្នាំ ២០២៦ តារា K-Pop មាន​សញ្ជាតិ​ជប៉ុន​ម្នាក់​ទៀត គឺ Haruto បាន​ចាប់អារម្មណ៍​និង​ស្ដាប់​បទ​តារា​ចម្រៀង​ខ្មែរ ដែល​មាន​ទេពកោសល្យ និង​មាន​គុណភាព ហើយ​ធ្វើការ​ជាមួយ Producer លំដាប់​ហូលីវូដ N.John។ នេះ​មិនមែន​ជា​លើក​ទី​១ ឡើយ​ដែល​តារា​កូរ៉េ​បាន​ស្គាល់ និង​ស្ដាប់​ពី​ចម្រៀង​ខ្មែរ​ដែល​មាន​គុណភាព ហើយ​ក៏​បញ្ជាក់​ថា​ចម្រៀង និង​សិល្បករ​ខ្មែរ បាន​បោះ​ជំហាន​ឈាន​ជើង​ទោ​មុខ​ជា​លំដាប់ ហើយ​ក៏​អាច​ប្រកួតប្រជែង​ជាមួយ​បរទេស​បាន​ដែរ៕

ទស្សនាវីដេអូរបស់ Haruto៖ https://www.facebook.com/reel/1498272305024679

រូបភាព៖ 𝐓𝐑𝐄𝐀𝐒𝐔𝐑𝐄 𝐌𝐀𝐊𝐄𝐑 𝐂𝐀𝐌𝐁𝐎𝐃𝐈𝐀 និង N.JOHN

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា