មុន BTS ត្រលប់មកដណ្តើមបល្ល័ង្ក វិស័យ K-pop បានបំបែកកំណត់ត្រាដ៏អស្ចារ្យអ្វីខ្លះ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុន BTS ត្រលប់មកដណ្តើមបល្ល័ង្ក វិស័យ K-pop បានបំបែកកំណត់ត្រាដ៏អស្ចារ្យអ្វីខ្លះ?

មុន BTS ត្រលប់មកដណ្តើមបល្ល័ង្ក វិស័យ K-pop បានបំបែកកំណត់ត្រាដ៏អស្ចារ្យអ្វីខ្លះ?

ខណៈដែលសមាជិកទាំង ៧ រូបរបស់ BTS អវត្តមានរយៈពេល ៣ ឆ្នាំដើម្បីបំពេញកាតព្វកិច្ចយោធា វិស័យ K-pop មិនបាននៅស្ងៀមឡើយ។ ក្រុមល្បីៗដូចជា Blackpink, Seventeen និង Stray Kids បានដើរតាមគន្លងសកលដែល BTS បានត្រួសត្រាយ ហើយថែមទាំងបានបំបែកកំណត់ត្រាជាច្រើនដែលមនុស្សភាគច្រើនធ្លាប់គិតថានឹងគ្មានអ្នកណាបំបែកបាន។

Advertisement

ខណៈដែលពេលនេះ BTS កំពុងត្រៀមត្រលប់មកវិញជាមួយអាល់ប៊ុមទី ៥ ចំណងជើងថា “Arirang” ខាងក្រោមនេះ AMS សូមបង្ហាញកំណត់ត្រាខ្លះៗដែលក្រុមផ្សេងៗបានបន្តបំបែកបានខណៈដែល​គ្មានវត្តមាន BTS៖

១. ការលក់អាល់ប៊ុមឈានដល់ខ្ទង់ ៥ លានបន្ទះ

ក្នុងឆ្នាំ ២០២០ អាល់ប៊ុម “Map of the Soul: 7” បានបង្កើតប្រវត្តិសាស្ត្រលក់ដាច់ ៣.៣៨ លានបន្ទះក្នុងសប្តាហ៍ដំបូង។ ប៉ុន្តែក្នុងអំឡុងពេលជំងឺកូវីដ-១៩ ថាមពលនៃការទិញអាល់ប៊ុមស៊ីឌីបានកើនឡើងយ៉ាងខ្លាំងដោយក្រុម Seventeen បានបំបែកកំណត់ត្រាដោយលក់អាល់ប៊ុម “Seventeenth Heaven” បានដល់ទៅ ៥.០៩ លានបន្ទះ ក្នុងឆ្នាំ ២០២៣។

ទោះបីជាទីផ្សារអាល់ប៊ុមសកលចាប់ផ្តើមធ្លាក់ចុះក្នុងឆ្នាំ ២០២៤ ក៏ដោយ ប៉ុន្តែអាល់ប៊ុម “Arirang” របស់ BTS ទទួលបានការកក់ទុកមុន (Pre-order) ដល់ទៅ ៤.០៦ លានបន្ទះ ក្នុងរយៈពេលតែមួយសប្តាហ៍ដំបូង ហើយអ្នកជំនាញរំពឹងថា វានឹងអាចហក់ឡើងដល់ ៥ លានបន្ទះយ៉ាងងាយស្រួល។

២. ការប្រគំតន្ត្រី និងការគ្រប់គ្រងស្ដាត (Stadium) ទូទាំងពិភពលោក

កាលពីឆ្នាំ ២០១៩ BTS ជាក្រុមដំបូងដែលសម្តែងនៅស្ដាត Wembley ទីក្រុងឡុងដ៍ ដោយមានអ្នកចូលរួមដល់ ១១ម៉ឺននាក់។ ការប្រគំតន្ត្រី “Love Yourself” របស់ពួកគេអាចរកចំណូលបាន ២៤៦.៥ លានដុល្លារពីការសម្ដែង ៦២ Show ប៉ុន្តែក្រោយមក កំណត់ត្រានេះត្រូវបានបំបែកដោយ Blackpink តាមរយៈ Tour “Born Pink” ដែលរកចំណូលបានដល់ទៅ ៣៣១.៨ លានដុល្លារ ពីការសម្តែង ៦៦ លើក។

សម្រាប់ “Arirang” Tour ខាងមុខនេះ BTS គ្រោងនឹងសម្តែងយ៉ាងតិច ៨២ លើក ក្នុង ៣៤ ទីក្រុង។ គេរំពឹងថា Tour នេះនឹងរកចំណូលបានដល់ ១.៨៧ ប៊ីលានដុល្លារ និងមានអ្នកចូលរួមសរុបដល់ទៅ ៥ លាននាក់ ដែលនឹងក្លាយជាការប្រគំតន្ត្រីធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ K-pop។

៣. ការត្រួតត្រាតារាង Billboard

BTS នៅតែជាក្រុមដែលមានបទចម្រៀងមិនមែនភាសាអង់គ្លេសបានជាប់ក្នុង Top 10 នៃ Billboard Hot 100 ច្រើនជាងគេ (៥ បទ រួមមាន Fake Love និង Life Goes On) ស្របពេលកំណត់ត្រាផ្សេងៗដែលសិល្បករដទៃអាចបំបែកបានរួមមាន៖

  • កំណត់ត្រាបទចម្រៀងទោល៖ Rosé (Blackpink) បានបង្កើតប្រវត្តិសាស្ត្រជាមួយបទ “APT.” ដែលសហការជាមួយ Bruno Mars ដោយបានក្លាយជាបទ K-pop ដែលជាប់ក្នុងតារាងបានយូរបំផុត (៤៥ សប្តាហ៍) បំបែកកំណត់ត្រាចាស់ ៣៣ សប្តាហ៍របស់ Jimin (BTS)។
  • អាល់ប៊ុម៖ Stray Kids ក៏បានសាងកេរ្តិ៍ឈ្មោះដោយមានអាល់ប៊ុម ៨ ជាប់គ្នាបានជាប់លេខ ១ លើ Billboard 200 ចាប់តាំងពីឆ្នាំ ២០២២ មក។

៤. ការស្រោចស្រង់ឧស្សាហកម្មតន្ត្រី

បន្ទាប់ពីការនាំចេញអាល់ប៊ុមបានឡើងដល់ចំណុចកំពូល ៣០១.៧ លានដុល្លារកាលពីឆ្នាំមុន ទីផ្សារក្នុងស្រុកកូរ៉េចាប់ផ្តើមបង្ហាញសញ្ញាធ្លាក់ចុះ។ អ្នកវិភាគជឿជាក់ថា ការវិលត្រឡប់របស់ BTS និង Blackpink នៅឆ្នាំនេះ ព្រមជាមួយឥទ្ធិពល “Trickle-down” (ការហូរហៀរនៃប្រជាប្រិយភាពទៅកាន់ក្រុមជំនាន់ក្រោយ) នឹងជួយឱ្យការលក់អាល់ប៊ុមសរុបងើបឡើងវិញដល់កម្រិត ១០០ លានបន្ទះម្តងទៀត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា