Park Jin-young ប្រកាសលាលែងពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JYP ដើម្បីពង្រឹងការងារច្នៃប្រតិដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Park Jin-young ប្រកាសលាលែងពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JYP ដើម្បីពង្រឹងការងារច្នៃប្រតិដ្ឋ

Park Jin-young ប្រកាសលាលែងពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JYP ដើម្បីពង្រឹងការងារច្នៃប្រតិដ្ឋ

ស្ថាបនិកក្រុមហ៊ុន JYP Entertainment លោក Park Jin-young  នឹងបញ្ចប់តួនាទីក្រុមប្រឹក្សាភិបាលនៃផលិតកម្ម JYP នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីការកាន់កាប់តំណែងអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ លោកនឹងមិនឈរឈ្មោះសម្រាប់ការតែងតាំងឡើងវិញនៅក្នុងកិច្ចប្រជុំភាគហ៊ុននាថ្ងៃទី ២៦ ខែមីនាខាងមុខនោះទេ។ ប៉ុន្តែលោកនៅតែបន្តរក្សាឋានៈជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ក្រុមហ៊ុនដដែល។

Advertisement

មូលហេតុចម្បងនៃការសម្រេចចិត្តនេះ គឺលោកចង់អនុញ្ញាតឱ្យខ្លួនឯងមានឱកាសពេញលេញក្នុងការផ្ដោតលើការងារច្នៃប្រតិដ្ឋក្នុងនាមជាសិល្បករ ការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ និងការបំពេញតួនាទីថ្មីៗក្នុងកម្រិតថ្នាក់ជាតិ។ គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំ ២០២៥ កន្លងទៅ លោក Park ត្រូវបានតែងតាំងជាសហប្រធាននៃគណៈកម្មាធិការផ្លាស់ប្តូរវប្បធម៌ប៉ុប ដែលជាស្ថាប័នកម្រិតរដ្ឋមន្ត្រីក្រោមការដឹកនាំប្រធានាធិបតី Lee Jae Myung ដើម្បីជំរុញវិស័យ K-pop និងមាតិកាកូរ៉េទៅកាន់ពិភពលោក។

លោក Park Jin-young បានបង្កើត JYP Entertainment ក្នុងឆ្នាំ ១៩៩៧ និងបានសាងកេរ្តិ៍ឈ្មោះជាអ្នកផលិតតន្ត្រីដ៏ឆ្នើមនៅពីក្រោយជោគជ័យនៃក្រុមចម្រៀងល្បីៗជាច្រើនដូចជា Wonder Girls, Twice និង Stray Kids ជាដើម។ ទោះបីជាលាលែងពីតំណែងគ្រប់គ្រងជាន់ខ្ពស់ក៏ដោយ ក៏លោកនៅតែបន្តសកម្មភាពក្នុងនាមជាអ្នកផលិត និងជាសិល្បករទោលដែលមហាជនស្គាល់ច្បាស់តាមរយៈបទចម្រៀងល្បីៗជាច្រើនចាប់តាំងពីឆ្នាំ ១៩៩៤ មក៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា