កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

Advertisement

ទី​នោះ​ជា​សាលា​បឋមសិក្សាខ្សាច់ពពិល ដែល​ស្ថិត​នៅ​ភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្ន សាលា​បឋម​មួយ​នេះ​កំពុង​ជួប​ការ​លំបាក​ត្បិត​ស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយមិន​មាន​ថ្នាក់​រៀន​គ្រប់​គ្រាន់​សម្រាប់​កូន​សិស្ស។ តាម​ការ​ឱ្យ​ដឹង​របស់​កញ្ញា កុយ អេនណា ដែល​បាន​ចុះ​ដល់​ទី​តាំង​ផ្ទាល់ សាលា​បឋម​មួយ​នេះ​មាន​កូន​សិស្ស​សរុប ៧៨ នាក់ (ស្រី ៣៤ នាក់) មាន​ពី​ថ្នាក់​ទី១ ដល់​ទី៦ ហើយ​ជាក់​ស្ដែង​មាន​រោង​ធ្វើ​ពី​ដែក​ចំនួន​១ខ្នង​មាន​២​បន្ទប់​រៀន ប៉ុន្តែ​ដោយ​សារ​សិស្ស​មួយ​វេន​មាន ៣ ថ្នាក់ ទើប​តម្រូវ​ឱ្យ​សិស្ស​មួយ​ថ្នាក់​ទៅ​រៀន​នៅ​ខាង​ក្នុង​រោង​ឈើ ដែល​អ្នក​ភូមិ​សាងសង់​តាំង​ពី​ឆ្នាំ ២០១៨ (បច្ចុប្បន្ន រង​ឈើ​នោះ​មាន​សភាព​ពុក ផុយ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​សិស្ស​តូចៗ​គ្រប់​ពេល)។

ដោយ​មើល​ឃើញ​ពី​ការ​លំបាក​និង​កង្វះ​ខាត​ដែល​សាលា​កំពុង​ជួប​ប្រទះ​កញ្ញា កុយ អេនណា បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បណ្ដា​សប្បុរសជន​ជិត​ឆ្ងាយ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​សូម​ជួយ​ដល់​សាលា​បឋម​សិក្សា​មួយ​នេះ​ដើម្បី​ឱ្យ​កូន​សិស្ស​តូចៗ​អាច​បន្ត​ការ​សិក្សា​របស់​ពួក​គេ​និង​បំពេញ​ក្ដី​ស្រមៃ​របស់​ពួក​គេ។ ជា​តម្រូវ​ការ​ចាំ​បាច់ និង​ចំពោះ​មុខ​ក្នុង​ពេល​នេះ​មាន​ដូច​ជា៖

  • សាងសង់​អគារ​ថ្ម ៤ ឬ ៥ បន្ទប់
  • តុ​សម្រាប់​សិស្ស​អង្គុយ​រៀន
  • តុ​គ្រូ
  • ក្ដារ​ខៀន
  • ផ្លាក​ឈ្មោះ​សាលា (នៅ​ផ្លូវ​ចូល)

រូបភាព ៖ KOY ANNA

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា