កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កញ្ញា កុយ អេនណា បាន​បន្ត​បេសកកម្ម​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​ខ្មែរ កាន់តែ​ច្បាស់ និង​ដឹង​ថា​ខ្មែរ​ជា​ប្រទេស​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌​បុរាណ​ដ៏​ល្អ​ឥត​ខ្ចោះ។

Advertisement

ដោយ​ថ្មី​ៗ​នេះ​បវរកញ្ញា​ខ្មែរ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​នៃ​ប្រទេស​អឺរ៉ុប ដោយ​បាន​ពាំនាំ​យក​ឈុត​ស្បៃ​ខ្មែរ​ដ៏​ស្រស់​ស្អាត ទៅ​ដើរ​បង្ហាញ​នៅ​ក្បែរ​តួ​ប៉ម tour eiffel របស់​ប្រទេស​បារាំង។ ដោយ​កញ្ញា​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង កាលពី​ថ្ងៃ ១៤ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​នៅ​ពេល​បាន​ទៅ​ដល់​បារាំង កញ្ញា​ក៏​បាន​ជួប​ជាមួយ​លោក​ លុយ ដាវិត ឯកអគ្គរដ្ឋទូត កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។

ក្នុង​ជំនួប​ជាមួយ​ ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​កញ្ញា អេនណា ក៏​បាន​ជួប​ជាមួយ ក្លារ៉ា ម៉ូណូរី (Clara Monorī) ដែលជាកូនកាត់ខ្មែរ-បារាំង និង​ត្រូវបានជ្រើសរើសជា បវរកញ្ញាឯក​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង (Miss Cambodge en France) ឆ្នាំ ២០២៦ កាលពី​ពេល​ថ្មី​ៗ​នេះ។

ក្នុង​វីដេអូ​ខ្លី​ដែល អេនណា បង្ហាញ នាង​បាន​គ្រង​ឈុត​ស្បៃ​ពណ៌ទឹកប៊ិច ព្រម​ដោយ​គ្រឿង​បុរាណ​ខ្មែរ សព្វគ្រប់​តែម្ដង។ នាង​គ្រាន់តែ​បង្ហើប​បន្តិច​នៃ​ដំណើរ​នាំ​យក​ស្បៃ​ខ្មែរ​ទៅ​កាន់​ទីក្រុង​បារីស ប្រទេស​បារាំង ដោយ​ដាក់​ចំណងជើង​ថា “Just me and my beautiful sabai khmer in Paris”។ សកម្មភាព បវរកញ្ញា និង​ជា​តារា​បង្ហាញ​ម៉ូដ​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​កោតសរសើរ និង​ថា​ជា​វីធី​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ដ៏​ល្អ ឲ្យបរទេសស្គាល់។

ព្រោះ tour eiffel ជា​កន្លែង​ដែល​បណ្ដុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ហើយ​ក៏​ជា​ទីតាំង​សមគួរ​ផងដែរ ព្រោះ​កន្លង​មក​មាន​តារា​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ បង្ហាញ​ពី​សម្លៀកបំពាក់​ប្រពៃណី និង​ដើរ​បង្ហាញ​ម៉ូដ ដោយ​ផលិត​ជា​វីដេអូ​វែង​ខ្លី ទទួល​បាន​កាត​ចាប់អារម្មណ៍​ច្រើន។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ខែ​មេសា ឆ្នាំ ២០២៦ កុយ អេនណា ក៏​បាន​ចេញ​ទៅ​បង្ហាញ​វប្បមធ៌​ខ្មែរ​នៅ​អាមេរិក និង​​បាន​គ្រង​ឈុត​ខ្មែរ​ដូចគ្នា​នេះ ខុស​តែ​ពណ៌​ប៉ុណ្ណោះ ទៅ​ដើរ​នៅ​ម្ដុំ New York Time Squareដែល​ជា​ចំណុច​កណ្ដាល ​និង​ជា​ទីប្រជុំជន​មួយ​នៃ​ទី​ក្រុង​ញ៉ូវយ៉ក។

មិន​ទាន់​អស់​ត្រឹម​ប៉ុណ្ណេះ​ទេ អ្នក​គាំទ្រ​ក៏​សង្ស័យ​ថា កុយ អេនណា អាច​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​នៅ​ប្រទេស​បារាំង ដែល​កំពុង​ប្រារព្ធ​ក៏​ថា​បាន។ ដោយ​នោះ​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សិល្បករ​ប្រុស​ស្រី​ល្បី​ៗ​លំដាប់​ពិភពលោក ដើរ​លើ​កម្រាល​ព្រំ​ក្រហម។ តែ​ទោះ​ជា​យ៉ាង​ណា​នៅ​មិន​ទាន់​ឃើញ​នាង​បាន​បកស្រាយ​អ្វី​ឡើយ មានតែ​រង់ចាំ​មើល​ទាំងអស់​គ្នា៕

រូបភាព៖ Koy Anna

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា