​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង។

Advertisement

ដូច​កាល​ថ្មី​ៗ​នេះ អេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​នៃ​ខេត្ត​កំពង់ស្ពឺ គឺ​​ភ្នំ​ឱរ៉ាល់​ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​កម្ពុជា។ បវរកញ្ញា​រូប​នេះ​មិន​បាន​គិត​ពី​ហត់នឿយ ដោយ​រយៈពេល ៣ ថ្ងៃ អេនណា និង​ក្រុម​អ្នក​ធ្វើ​ដំណើរ​ឡើង​ភ្នំ ឆ្លង​កាត់ ៣ ភ្នំ​ដូច​គ្នា។

ក្នុង​នោះ អេនណា បាន​ទៅ​ដល់​ភ្នំ​សំកុល​កម្ពស់ ១ ៧១៧ ម៉ែត្រ ឡើង​ចុះ​វិល​ល្ងាច និង​ភ្នំ​ទំព័រ មាន​កម្ពស់ ១ ៥៥១ ម៉ែត្រ ដោយ​ឡើង​ចុះ​ក្នុង​ថ្ងៃ​តែ​១។ ចំណែក​ភ្នំ​ទី ៣ គឺ​ភ្នំ​ឱរ៉ាល់​ដែល​មាន​កម្ពស់ ១ ៨១៣ ម៉ែត្រ ដែល​ពេល​ឡើង​ទៅ​ដល់​ម៉ោង ៧ យប់ និង​ចុះ​មក​ដល់​ក្រោម​វិញ​នៅ ម៉ោង ១ រំលង​អាធ្រាត។

កុយ អេនណា បាន​ធ្វើ​ដំណើរ កាលពីថ្ងៃទី១២-១៤ ខែ​កក្កដា ឆ្នាំ ២០២៦ ជាមួយ​ក្រម​អ្នក​នាំ​ផ្លូវ និង​មន្ត្រី​ឧទ្យា​នុ​រក្ស​។ ការ​ធ្វើ​ដំណើរ​នេះ មិនមែន​គ្រាន់តែ​ដើម្បី​ឡើង​ដល់​កំពូល​ភ្នំ​ប៉ុណ្ណោះ​ទេ តែ​ វា​ជា​ការ​ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង បង្កើន​ភាព​រឹងមាំ​ទាំង​កាយ និង​ចិត្ត និង​ជា​ឱកាស​មួយ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ព្រៃ​ភ្នំកម្ពុជា និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមថែរក្សាធម្មជាតិ។

សកម្មភាព កុយ អេនណា ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ និង​ការ​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់។ រូបភាព និង​វីដេអូ​ដែល អេនណា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា។ តាម​ផ្លូវ​បង្ហាញ​ពី​ទេសភាព​បៃតង​ខៀវខ្ចី សត្វព្រៃ ផ្លែឈើ​ព្រៃ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់៕

រូបភាព៖ Koy Anna

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា