បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
រឿងល្បី បទល្បី! ចម្រៀងពីរឿង KPop Demon Hunters ទទួលតំណែងកំពូលលើតារាងចម្រៀងលំដាប់សកល

រឿងល្បី បទល្បី! ចម្រៀងពីរឿង KPop Demon Hunters ទទួលតំណែងកំពូលលើតារាងចម្រៀងលំដាប់សកល

បទចម្រៀងប្រកបភាពយន្តគំនូរជីវចល KPop Demon Hunters ទទួលបានប្រជាប្រិយភាព អាចឈរឈ្មោះនៅលើតារាងចម្រៀងធំៗ ដូចជា Billboard, Spotify និង Melon music ស្របពេលដែលភាពយន្តនេះក៏ក្លាយជាភាពយន្តលំដាប់លេខ ១ដូចគ្នា។

យោងតាមការចុះផ្សាយរបស់ Billboard កាលពីចុងខែមិថុនា នេះ បទចម្រៀងពីភាពយន្តរបស់ Netflix មួយចំណងជើងនេះ ទទួលបានចំណាត់លំដាប់លេខ ១ នៅលើតារាងបទចម្រៀងប្រកបភាពយន្ត ដែលចាត់ទុកថា នេះគឺជាចម្រៀងទី ១ ក្នុងរយៈពេល ២ឆ្នាំ ដែល Netflix អាចដណ្ដើមបានតំណែងនេះជាថ្មី រាប់ចាប់តាំងពីបទចម្រៀងប្រកបរឿង Stranger Things រដូវកាលទី ៤ ដែលបានទទួលតំណែងតែមួយ តាំងតែពីថ្ងៃ​១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

នៅលើតារាង Billboard 200 វិញ បទចម្រៀងរបស់ KPop Demon Hunters ក៏ទទួលលទ្ធផលល្អដូចគ្នា​ ក្នុងចំណាត់ថ្នាក់លេខ ៨ ក្លាយជាបទចម្រៀងពីភាពយន្តដំបូងដែលឈានចូលតារាងនេះក្នុងតំណែងកំពូលទាំង ១០ បន្ទាប់ពីចម្រៀងរឿង Wicked កាលពីចុងឆ្នាំ ២០២៤ កន្លងទៅ។

ដោយឡែក នៅលើកម្មវិធី Spotify វិញ ចម្រៀងគ្រប់បទពីរឿងតុក្កតានិយាយពីក្រុមខេប៉ុបនារី Huntrix តាមប្រមាញ់បិសាចក្លែងខ្លួនជាក្រុមបុរស Saja Boys នេះ ក៏ទទួលបានប្រជាប្រិយភាពក្នុងលំដាប់កំពូល ១០០ដែរ ដោយបទ Golden ទទួលបានការចូលស្ដាប់ដល់ទៅ ៣លានដង ក្នុងពេលត្រឹម ១ថ្ងៃ។

ទន្ទឹមគ្នានេះ បទចម្រៀងទាំងអស់ក៏ទទួលបានលទ្ធផលតែមួយ នៅក្នុងតារាងកំពូល ១០០ របស់កម្មវិធី Melon Music ដែរ ប្រមូលភាពជោគជ័យពីប្រិយមិត្តនៅក្នុងប្រទេសដើមកំណើតខេប៉ុប។

គួរឱ្យដឹងផងដែរថា ប្រជាប្រិយភាពទាំងនេះ ក៏មានការចូលរួមពីក្រុមការងារគុណភាពជាច្រើនរូប ដូចជា Jeongyeon, Jihyo និង Chaeyoung មកពីក្រុម Twice ដែលជាម្ចាស់សំនៀងនៅក្នុងបទ​ Takedown និង Golden ស្របពេលដែលផលិតករពីផលិតកម្ម The Black Label ជាអ្នកនៅពីក្រោយបទ Golden, How It’s Done, Soda Pop និង ​Your Idol។

ទន្ទឹមគ្នានឹងភាពជោគជ័យនៃចម្រៀង​ ស្នាដៃភាពយន្តរបស់អ្នកដឹកនាំរឿង Maggie Kang និង Chris Appelhans ក៏ទទួលបានជោគជ័យមិនចាញ់គ្នាដែរ។ រាប់ចាប់ពីការចាក់ផ្សាយដំបូង នៅថ្ងៃទី២០ ខែមិថុនា មក KPop Demon Hunters ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង ភាពយន្តកំពូលលំដាប់សកលទាំង ១០ របស់ Netflix៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា