Kwan និង វណ្ណថាន ចាប់ដៃគ្នាចេញបទចម្រៀងថ្មី Size | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Kwan និង វណ្ណថាន ចាប់ដៃគ្នាចេញបទចម្រៀងថ្មី Size

Kwan និង វណ្ណថាន ចាប់ដៃគ្នាចេញបទចម្រៀងថ្មី Size

កំលោះ​សំនៀង​ផ្អែម​ទាំង ២ វណ្ណថាន និង Kwan បានសហការ​​គ្នា​ជា​លើក​ដំបូង ចេញ​បទ​ថ្មី «Size» ដែល​មាន​ស្ទីល៍​ថ្មី​ប្លែក ធ្វើឲ្យ​ស្ដាប់​ឮ​ហើយ​ទាក់​ចិត្ត​តែម្ដង។ មិន​ត្រឹម​តែ​សំឡេង​ចូល​គ្នា​ល្អ​ទេ វណ្ណថាន និង Kwan បាន​រៀបចំ​ស្ទីល៍​តែង​ខ្លួន​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

Advertisement

ចង្វាក់ ភ្លេង និង Lyric បទ «Size» ស្ដាប់​ហើយ​ធ្វើ​ឲ្យ​ចូលចិត្ត​ភ្លាម​ៗ គ្មាន​ភាព​សាំញ៉ាំ និង​ចង់​រាំ​តែម្ដង។ ដ្បិត​ថា Kwan និង វណ្ណថាន ទើប​ចាប់ដៃ​គ្នា​ផលិត​បទ​ចម្រៀង​រួម​គ្នា​ក៏​ពិត​មែន តែ​តារា​ចម្រៀង​ប្រុស​ទាំង ២ នេះ​ស្គាល់​គ្នា​យូរ​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ការ​និពន្ធ​បទ​ថ្មី​នេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់ វណ្ណថាន និង Kwan ផងដែរ។

ការ​រៀបចំ​ខ្លួន​របស់​តារា​ប្រុស​សំឡេង​ស្រទន់​ទាំង​ទ្វេ មើល​ទៅ​ដូច​កាល​ពី​សម័យ​ឆ្នាំ ៨០-៩០ មើល​ទៅ​ក៏​ប្លែក​ម្យ៉ាង។ សម្រាប់​អត្ថន័យ​បទ​ចម្រៀង​បទ «Size» បាន​បរិយាយ​ពី​នារី​រូប​ស្រស់​មាន​ដង​ខ្លួន​តូច​ស្រឡូន ស្មើ​នឹង​ទំហំ Size S រាំ​ទន់ រលាស់ ទាក់ទាញ​ចិត្ត​បុរស គន់​មើល​មិន​ចេះ​ណាយ។

ទាំង Kwan និង វណ្ណថាន គឺជា​តារា​ប្រុស​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​ពេល​បាន Featuring ជាមួយ វណ្ណដា។ បើ​និយាយ​ពី​សមត្ថភាព​វិញ​ទាំង វណ្ណថាន និង Kwan ពិត​ជា​មិន​អាច​រៀបរាប់​អស់​ឡើយ ចេះ​ទាំង​និពន្ធ លេង​ឧបករណ៍​តន្ត្រី ហើយ​សំឡេង​វិញ ពីរោះ​ផ្អែម ស្រទន់ បែប​លួងលោម។

Kwan និង វណ្ណថាន ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា​ចេះ​ប្រើ​សំឡេង​បាន​ល្អ និង​ពីរោះ​ចូល​គ្នា ស្ដាប់​បទ​ចម្រៀង​ហើយ​អាច​រសាយ​ការ​ហត់នឿយ​បាន។ បើ​ទោះ​ជា​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក៏​ពិត​មែន តែ បទ «Size» ពិតជា unique ទាំង​សំឡេង និង MV៕

រូបភាព៖ Vanthan

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា