តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបានបម្រើការជាអ្នកគាំទ្រដ៏លេចធ្លោសម្រាប់អង្គការនេះ។

Advertisement

នេះ​ជា​លើក​ទី​១ សម្រាប់​ការ​បង្ហាញ​វត្តមាន​របស់​តារា​ហូលីវូដ​ល្បី​រូប​នេះ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី ៤ ខែ មេសា កន្លង​ទៅ តួ​ឯក​ស្រី​រឿង «Cinderella» កញ្ញា Lily James បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​អនុវិទ្យាល័យ ហ៊ុន សែន រលួស ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​កញ្ញា ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ពី​សំណាក់​ថ្នាក់​ដឹក​នាំ គណៈ​គ្រប់​គ្រង​សាលា និង​សិស្សានុសិស្ស ផង​ដែរ។ ជាមួយ​គ្នា កញ្ញា Lily James ក៏​បាន​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ វាយ​ក្អម ជាមួយ​សិស្សានុសិស្ស ដ្បិត​ថា​សាលា​បាន​រៀប​ចំ​កម្មវិធី​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដើម្បី​ត្រៀម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​តារា​អង់គ្លេសរូប​នេះ មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីភាពសាមញ្ញ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនៅកម្ពុជាផងដែរ៕

រូបភាព ៖ ក្រសួងអប់រំ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា