បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ព្រះនាងតូច ជេនណា យាងដល់ទីណាក៏មានហ្វេនចោមរោមដែរ ពិសេសក្មេងៗ

ព្រះនាងតូច ជេនណា យាងដល់ទីណាក៏មានហ្វេនចោមរោមដែរ ពិសេសក្មេងៗ

ជា​សែ​រាជវង្ស​ដែល​​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ព្រះនាង នរោត្តម ជេនណា ទទួល​បាន​ការ​ស្វាគមន៍ និង​ស្រលាញ់​ខ្លាំង​ពី​សំណាក់​មហាជន​គ្រប់​ទិសទី គ្រប់​វ័យ​ទាំង​ប្រុស​ទាំង​ស្រី។ ទ្រង់​ជា​ទី​ពេញ​ចិត្ត​នៃ​អ្នក​គាំទ្រ មិន​ថា​ការ​ងារ​សិល្បៈ ឬ​ការងារ​មនុស្ស​ធម៌​ផ្សេង​ៗ​ឡើយ ហើយ​ឲ្យតែ​បង្ហាញ​វត្តមាន​ដល់​ទី​ណា មនុស្ស​ត្រៀបត្រា​រង់ចាំ​ស្វាគមន៍។

ទ្រង់ ជេនណា បាន​ចូលរួម​ការងារ​សង្គម និង​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​ពេញ​អង្គ ដូចនេះ​ហើយ​មហាជន​ពិតជា​ស្រលាញ់​ចូលចិត្ត និង​ស្វាគមន៍​គ្រប់​ទី​កន្លែង ជា​ពិសេស​ហ្វេន​ជា​ក្មេង​ៗ។ ឋានៈ វង្សត្រកូល​ខ្ពង់ខ្ពស់ របស់​ព្រះនាង​ម្ចាស់​អង្គ​នេះ មិនមែន​ជា​អ្វី​ដែល​ទាក់​ចិត្ត​មហាជន​បាន​ឡើយ តែ​ចរិយា​ប្រពៃ ប្រាជ្ញា​ឈ្លាសវៃ​ឯណោះ​ទេ ជា​ទី​ចាប់ចិត្ត។ មិន​ត្រឹម​តែ​ហ្វេន​ក្នុង​ស្រុក​ឡើយ ពេល​ទ្រង់​ទៅ​ក្រៅប្រទេស​បំពេញ​បេសកកម្ម ឬ​ដំណើរ​កម្សាន្ត ក៏​មាន​អ្នក​គាំទ្រ​សុំ​ថត​រូប​ជាមួយ​ដែរ។

បើ​និយាយ​ពី​ទេពកោសល្យ​សិល្បៈ​វិញ មិន​ថា​បុរាណ សម័យ​ឡើយ​ព្រះនាង​ម្ចាស់​វ័យ ១៣ ព្រះវស្សា នរោត្តម ជេនណា ពូកែ​គ្រប់​ទម្រង់។ ក្នុង​នោះ​ចម្រៀង​រាំ​របាំ​បុរាណ ហើយ​សូម្បី​តែ​ការ​ដើរ​បង្ហាញ​ម៉ូដ​ក៏​ព្រះនាង​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែរ។

ប៉ុន្មាន​ចំណុច​ខាង​លើ​នៅ​មិន​ទាន់​គ្រប់​លក្ខណៈសម្បត្តិ​ដែល​ធ្វើឲ្យ​ទ្រង់​ក្លាយ​ជា​ទី​ចាប់អារម្មណ៍ ព្រះនាង​ជា​មនុស្ស​សុភាពរាបសារ​ទៅ​ណា​មក​ណា​តែង​លើក​ដៃ​ជម្រាបសួរ​មុន​ជានិច្ច ទឹក​មុខ​ញញឹម​ពព្រាយ ដាក់​ខ្លួន ទន់ភ្លន់ និង​ជា​មនុស្ស​ចែករំលែក​ជានិច្ច។ ខាងក្រោម​ជា​បណ្ដុំ​រូបភាព​ដែល​មនុស្សម្នា​ចោមរោម​ព្រះនាង​តូច នរោត្តម ជេនណា គ្រប់​ពេល​វេលា៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា