ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ


ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ ចេញ​ផ្លែផ្កា​ហើយ។

Advertisement

ដោយ​កាលពី​ម្សិលមិញ​ថ្ងៃ ៧ ខែ​សីហា ឆ្នាំ ២០២៦ ធនាគារ វីង សមាគម​សិល្បករ​ខ្មែរ និង​ម៉ាស្ទ័រកាត ដាន​ដាក់​ឲ្យ​ដំណើរ​ការ​កាត​ពិសេស សម្រាប់​សិល្បករ​កម្ពុជា​ទាំងអស់ ដែល​ផ្ដល់​អត្ថប្រយោជន៍ កិត្តិយស គុណ​តម្លៃ ភាព​ងាយស្រួល ដល់​សិល្បករ​គ្រប់​ជំនាន់ គ្រប់​ទម្រង់ អាច​ទទួល​បាន។


ស្ថាប័ន​ទាំង ៣ បាន​ចាប់ដៃ​សហការ​គ្នា​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ កាត​សមាគម​សិល្បករ​ខ្មែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​ផ្ដាច់មុខ សម្រាប់​តែ​សមាជិក​សមាគម​ប៉ុណ្ណោះ។ កាត​នេះ​មាន​មុខងារ ២ គឺ​ប្រើប្រាស់​ជា​កាត​ទូទាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាត​សមាជិក​ផ្លូវការ​របស់​សមាគម​ផង ដែល​អនុញ្ញាត​ឲ្យ​សិល្បករ​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដកប្រាក់ និង​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​ពួគគេ​បាន​នៅ​ទូទាំង​ពិភព​លោក​តាម app Wing Bank រួម​ជាមួយ​អត្ថប្រយោជន៍​ពិសេស​ៗ​ជាច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​សម្បូរ​បែប។


ប្រធាន​សមាគម​សិល្បករ​ខ្មែរ ថ្លែង​ថា «កិច្ចសហការ​នេះ​គឺជា​សក្ខីភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទទួល​ស្គាល់​តម្លៃ ក៏​ដូចជា​ការ​រួម​ចំណែក​មិន​អាច​កាត់ថ្លៃ​បាន​របស់​សិល្បករ​កម្ពុជា។ គំនិត​ផ្ដួចផ្ដើម​នេះ មិន​ត្រឹមតែ​ជា​ការ​លើក​កម្ពស់​មុខមាត់​ដល់​សិល្បករ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ របៀប​រស់​នៅ​សម្បូរ​បែប​ដែល​ជួយ​សម្រួល ជីវិត​រស់នៅ​ប្រចាំថ្ងៃ រួម​​ទាំង​អាជីព​ការងារ​ផង​ដែរ។ យើង​មាន​ក្តី​សោមនស្ស​ដែល​បាន​សហការ​ជាមួយ​ធនាគារ វីង និង​ក្រុមហ៊ុន​ម៉ាស្ទ័រកាត ដើម្បី​ដាក់​ចេញ​កាត​សមាជិក​ដែល​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ និង​តម្លៃ​ពិត​ប្រាកដ​ដល់​សហគមន៍​សិល្បៈ​របស់​យើង»។


កាតនេះ គឺជាកាតផ្តាច់មុខ សម្រាប់តែ​សិល្បករ​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​សមាគម​សិល្បករ​ខ្មែរ​តែ​ប៉ុណ្ណោះ។ តាម​រយៈ​កាត​នេះ សមាជិក​សមាគម​សិល្បករ​ខ្មែរ ទាំង​អស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា៖

  • កាតនេះ ត្រូវបានរចនាឡើងដោយ​រំលេចនូវអត្តសញ្ញាណវប្បធម៌​យ៉ាងប្រណីត មានរសនិយមបែប​ខ្មែរ។ ជា​កាត​​គ្មាន​លេខ បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ដោយ​ប្រើ​លេខកូដ OTP សម្រាប់​ការ​ការពារ​ប្រតិបត្តិការ​ទូទាត់។ ការ​ទូទាត់​ដោយ​មិន​ចាំបាច់​ប៉ះ​កាត (Contactless Payment) ដែល​មាន​ភាពរហ័ស និង​ងាយស្រួល។
  • កាត​នេះ សិល្បករ​​​អាច​ប្រើប្រាស់​បាន​ទូទាំង​ពិភពលោក សម្រាប់​ការ​ដក​សាច់ប្រាក់ ការ​ទូទាត់​តាម​​ម៉ាស៊ីន POS និង​ការ​ទិញ​ទំនិញ​អនឡាញ​គ្រប់​ទី​កន្លែង​ដែល​ទទួល Mastercard។
  • សិល្បករ​នឹង​ទទួល​បាន​​សិទ្ធិ​ចូល​ប្រើប្រាស់​បន្ទប់​រង់ចាំ​អាកាសយានដ្ឋាន​តាម​បណ្តាញ DragonPass រហូតដល់ ៤ ដង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នានា​ជុំវិញ​ពិភពលោក។
  • អ្វី​ដែល​ពិសេស​បំផុត​នោះ គឺ​ការ​ធានា​រ៉ាប់រង​សម្រាប់​ការ​ធ្វើដំណើរ និង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​មានតម្លៃ​រហូតដល់ ៥០០ ០០០ ដុល្លារ៕

រូបភាព៖ សមាគមសិល្បករខ្មែរ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា