កម្មវិធី Met Gala 2026 រៃអង្គាសថវិកាបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៤២ លានដុល្លារជូនវិទ្យាស្ថាន Costume Institute | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី Met Gala 2026 រៃអង្គាសថវិកាបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៤២ លានដុល្លារជូនវិទ្យាស្ថាន Costume Institute

កម្មវិធី Met Gala 2026 រៃអង្គាសថវិកាបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់ ៤២ លានដុល្លារជូនវិទ្យាស្ថាន Costume Institute

ព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ Met Gala 2026 បានបញ្ចប់ទៅហើយ ហើយក្រៅពីម៉ូដសម្លៀកបំពាក់ដែលគ្រប់គ្នាបានទស្សនាតាំងពីម្សិលមិញ គោលដៅសំខាន់មួយទៀតគឺការប្រមូលមូលនិធិសម្រាប់វិទ្យាស្ថាន Costume Institute នៃសារមន្ទីរ Metropolitan Museum of Art។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា នៅឆ្នាំនេះចំណូលចម្បងមិនមែនបានមកពីប្រេនម៉ូដល្បីៗពីទីក្រុងប៉ារីស ឬ Milan នោះទេ ប៉ុន្តែគឺបានមកពីក្រុមហ៊ុនបច្ចេកវិទ្យានៅតំបន់ Silicon Valley វិញ។

Advertisement

ចំនួនទឹកប្រាក់សរុបដែលប្រមូលបាននៅឆ្នាំនេះបានកើនឡើងខ្ពស់រហូតដល់ ៤២ លានដុល្លារអាមេរិក ដោយបានបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលប្រមូលបាន ៣១ លានដុល្លារ។ ចំណូលចម្បងគឺបានមកពីអ្នកឧបត្ថម្ភធំគឺមហាសេដ្ឋី Jeff Bezos និងលោកស្រី Lauren Sánchez Bezos ដែលបានបរិច្ចាគរហូតដល់ ១០ លានដុល្លារ ហើយពួកគេក៏ជាប្រធានកិត្តិយសក្នុងការរៀបចំកម្មវិធីនេះផងដែរ។

បន្ថែមពីនេះ ក៏មានការទិញតុពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សាទំាងឡាយ រួមមាន៖ ក្រុមហ៊ុន Amazon ដែលបានបង់ប្រាក់ដាច់ដោយឡែកពីស្ថាបនិករបស់ខ្លួនចំនួន ៣៥ ម៉ឺនដុល្លារក្នុងមួយតុ ខណៈក្រុមហ៊ុន Meta, OpenAI, Snapchat និង Shopify ក៏បានបង់ប្រាក់ក្នុងចំនួនស្មើគ្នា គឺ ៣៥ ម៉ឺនដុល្លារក្នុងមួយតុ។

ចំពោះតម្លៃសំបុត្រសម្រាប់អ្នកចូលរួមម្នាក់ៗ គឺចាប់ផ្តើមពី ១ សែនដុល្លារក្នុងម្នាក់។ តម្លៃនេះបានកើនឡើងពី ៧៥០០០ ដុល្លារ កាលពីឆ្នាំ ២០២៥ និងបានហក់ឡើងយ៉ាងខ្លាំង បើធៀបនឹងតម្លៃ ៣៥០០០ ដុល្លារ កាលពីឆ្នាំ ២០១៩។

ទោះជាយ៉ាងណាក៏ដោយ កម្មវិធីឆ្នាំនេះនៅតែទទួលបានការគាំទ្រពីក្រុមហ៊ុនក្នុងវិស័យម៉ូដ និងបោះពុម្ពផ្សាយ ដែលនាំមុខគេដោយម៉ាក Saint Laurent ជាមួយនិងភ្ញៀវកិត្តិយសរបស់ប្រេនជាច្រើនដូចជា៖ Rosé, Hailey Bieber, Charli XCX, Kate Moss, Zoë Kravitz, Connor Storrie, Doja Cat, Rami Malek និង Anthony Vaccarello ដែលមកជាមួយ Madonna។ ក្រៅពីនេះ ក៏មានការចូលរួមពីក្រុមហ៊ុន Condé Nast ដែលជាអ្នកបោះពុម្ពទស្សនាវដ្តី Vogue, GQ និង Vanity Fair ផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា